ក្រុងម៉ានីលៈ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសោរ៍ថា ប៉ូលិសហ្វីលីពីន បានសម្លាប់មនុស្ស ១០ នាក់ពីបទសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនក្នុងការចាប់ផ្តើមសង្រ្គាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសចាប់តាំងពីប្រធានាធិបតី លោក Rodrigo Duterte បានឡើងកាន់តំណែង។
លោក Duterte បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍ក្រោយពីការបោះឆ្នោតឈ្នះភ្លូកទឹកភ្លូកដី បានធ្វើឲ្យមានការសន្យាថា នឹងសម្លាប់ឧក្រិដ្ឋជនដែលជាប់សង្ស័យនូវការបង្រ្កាបតាមច្បាប់ និងបទបញ្ជាមិនបង្អង់ដៃ ដែលលោកបាននិយាយថា វាជាការចាំបាច់ណាស់ត្រូវទប់ស្កាត់ប្រទេសហ្វីលីពីន មិនឲ្យក្លាយទៅជារដ្ឋគ្រឿងញៀនណាកូទីន។
ប៉ូលិសនៅក្នុងខេត្ត Bulacan នៅជាប់ក្រុងម៉ានីល បាននិយាយថា ពួកគេបានចាប់ផ្តើមវាយ ប្រហារប្រឆាំងគ្រឿងញៀន និងសម្លាប់មនុស្ស ៩ នាក់កាលពីថ្ងៃព្រហស្បតិ៍ ជាថ្ងៃដែលលោក Duterte ចូលកាន់តំណែង។
អ្នកនាំពាក្យប៉ូលិសខេត្ត ជាអ្នកត្រួតពិនិត្យជាន់ខ្ពស់ លោកស្រី Linel Solomon បាននិយាយថា៖ «យើងកំពុងអនុវត្តតាមបទបញ្ជារបស់ប្រមុខថ្មីនៃប៉ូលិសជាតិហ្វីលីពីនរបស់យើង»។

លោកស្រី បាននិយាយថាមនុស្ស ៩ នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចចំនួន ៧ លើក ដោយបានបញ្ជាក់ថា ប៉ូលិសត្រូវបង្ខំចិត្តសម្លាប់ពួកគេ ដោយសារជនសង្ស័យទាំងនោះ បានតដៃជា មួយពួកគេ។
មន្រ្តីប៉ូលិសការិយាល័យក្នុង តំបន់លោក Mark Tikling បានប្រាប់ AFP ថា ជនសង្ស័យគ្រឿងញៀនម្នាក់ទៀត ក៏ត្រូវបានបាញ់សម្លាប់ ក្រោយពីរូបគេ បានប្រើកាំភ្លើងមួយដើមនៅក្នុងអំឡុងការវាយឆ្មក់នៅក្នុងក្រុង Dumaguete ពីថ្ងៃសុក្រ។
ដោយលោក Duterte បានលើកទឹកចិត្តពួកគេ ប៉ូលិសបានសម្លាប់ឧក្រិដ្ឋជនដែលត្រូវគេសង្ស័យរាប់សិបនាក់រវាងត្រឹមពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក និងការស្បថចូលកាន់ តំណែង។
លោក Duterte ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយក្រុមស្ម័គ្រស្លាប់ ដែលបានសម្លាប់មនុស្សជាង ១០០០ នាក់នៅក្នុងអំឡុងជិតពីរទសរត្សរ៍ ជាអភិបាលក្រុង Davao ភាគខាងត្បូង បានបញ្ជាក់នៅក្នុងអំឡុងថ្លែងស្បថចូលកាន់តំណែងថា លោកមិនបំពានច្បាប់នៅក្នុងអំឡុងធ្វើសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មទេ។
ប៉ុន្តែនៅក្នុងការថ្លែងជាច្រើន ក្រោយមក លោកបានជំរុញឲ្យក្រុមឧទ្ទាមកុម្មុយនីស្ត និងពលរដ្ឋធម្មតាសម្លាប់ឧក្រិដ្ឋជនដែលត្រូវគេសង្ស័យនិងអ្នកញៀនថ្នាំ។
លោក Duterte ក៏បនសន្យាថានឹងប្រើប្រាស់អំណាចប្រធានាធិបតីរបស់លោក ដើម្បីការពារមន្ត្រីប៉ូលិស ដែលបានកំពុង ប្រឈមនឹងការចោទប្រកាន់តាមផ្លូវច្បាប់ពីបទសម្លាប់មនុស្សជាច្រើននាក់នោះ៕


