
លើកដៃបង្ហាញជាសញ្ញាលេខរៀងរបស់គណបក្សនយោបាយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងទឹកមុខញញឹមយ៉ាងស្រស់ស្រាយអមដោយរូបភាពនៅពីក្រោយដែលជាក្បួនដង្ហែយ៉ាងវែងអន្លាយ។
រូបភាពនេះមានអ្នកចុច like និងអ្នកចុច share យ៉ាងច្រើនក្រាស់ក្រែល។ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលចូល comment នៅក្នុងរូបនេះ ភាគច្រើនសរសេរលេខរៀងរបស់គណបក្សនយោបាយដែលខ្លួនគាំទ្រហើយអ្នកខ្លះទៀតបង្ហាញសញ្ញារូបបេះដូងនៅក្នុង comment ទៀតផង។
ជាក់ស្តែង លោក Cheng Chiva បានសរសេរថា៖ «ឈ្នះ ឈ្នះ ឈ្នះ»។ ឯលោក Sophat Boy Remix បានសរសេរយ៉ាងខ្លីថា៖ «ឡូយ»។ ចំណែកឯ Om Pisey បានសរសេរដែរ ប្រហែលជាសំដៅទៅលើរូបភាពរបស់កញ្ញាស្រស់ស្អាតថា៖ «ស្អាតណាស់»។
ប៉ុន្តែទោះបីជាមានការសរសេរគាំទ្រយ៉ាងនេះក្ដីក៏មានលោក សេនាប្រមុខ ចាន់ ចាវ បានមកសរសេរនៅលើរូបភាពនោះថា៖ «បាន២ម៉ឺនរៀល បើមិនចូលរួម មានតែភ្លើណាស់»។ ហើយលោកបានបន្តសរសេរទៀតថា៖ «បានម្នាក់២ទៅ៤ម៉ឺនរៀល សប្បាយទេ»។
ទាំងនេះជាសកម្មភាពនិងការបញ្ចេញយោបល់ពីអ្នកគាំទ្រគណបក្សដែលពួកគេស្រឡាញ់និងពេញចិត្ត។ បច្ចុប្បន្ននេះ យុវជនបានបញ្ចេញនូវសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាសកល និងបង្ហាញពីទឹកចិត្តរបស់ពួកគេផ្ទាល់៕


