រូបិយប័ណ្ណគឺជាក្រដាសប្រាក់ត្រូវបានប្រើប្រាស់តំណាងនៅក្នុងប្រទេសនីមួយៗហើយថ្មីៗនេះកម្ពុជាបានចេញក្រដាសប្រាក់ថ្មីមួយទៀតគឺក្រដាសប្រាក់១០ម៉ឺនរៀល។ ក្រដាសប្រាក់ថ្មីនេះបានបោះពុម្ពឡើងដោយមានលម្អរូបសម្តេចតាព្រះបាទនរោត្តម សីហនុ ដែលជាវីរក្សត្រមួយព្រះអង្គសម្រាប់ប្រទេសកម្ពុជា។ ព័ត៌មាននេះទទួលបានប្រជាប្រិយភាពជាខ្លាំងនៅលើបណ្តាញ Facebookដោយមានអ្នកចុចចូលចិត្តទាំងអស់រហូតដល់ជាង១ម៉ឺននាក់។
យោងតាមការពិពណ៌នាពីអ្នកដែលបញ្ចេញមតិនៅលើបណ្តាញមួយនេះយើងអាចដឹងថា ពួកគាត់សុទ្ធតែមានចិត្តរីករាយនិងពេញចិត្តនូវក្រដាសប្រាក់ថ្មីនេះណាស់ដោយមានរូបសម្តេចតា សម្ដេចយាយ និងព្រះមហាក្សត្រទាំងបីព្រះអង្គត្រូវបានរចនាយ៉ាងល្អ។
Mana Do បានសរសេរថា៖ «ខ្ញុំស្រឡាញ់ស្តេចរបស់យើង»។
ClutChz AZ បានបន្ដថា៖ «ពិតជាអស្ចារ្យ២៥ដុល្លារនៅប្រទេសកម្ពុជាខ្ញុំពិតជាចង់បានវាមកចាយភ្លាមៗខ្លាំងណាស់»។
ផ្ទុយទៅវិញមានមនុស្សមួយចំនួនទៀតបានភ្ជាប់ក្រដាសប្រាក់ថ្មីនេះទៅនឹងបញ្ហានយោបាយ។
Yun Vattey បានឲ្យដឹងថា៖ «មិនដឹងជាបោះពុម្ពថ្មីធ្វើអីហ្ន? ក្រដាសប្រាក់របស់រដ្ឋកម្ពុជាមានថ្មីរហូតហ្មង។ មកវៀតណាម៣ឆ្នាំហើយតែមិនដែលមានបោះពុម្ពថ្មីសោះហ្មង»។
ការចេញក្រដាសប្រាក់ថ្មីមួយនេះអ្នកលេងហ្វេសប៊ុកសុទ្ធតែមានគោលគំនិតរៀងៗខ្លួននិងខុសគ្នា។ ទោះជាយ៉ាងណាក៏ដោយក៏ក្រដាសប្រាក់ថ្មីនេះមានអ្នកចូលចិត្តច្រើនជាងអ្នករិះគន់៕

