
ក្រុងប៉េកាំងៈ មនុស្ស៦នាក់ បានរងរបួសក្នុងការវាយប្រហារប្រើកាំបិតនៅឯស្ថានីយរថភ្លើងចិនមួយពីថ្ងៃអង្គារ ក្រោយពីព្រឹត្តិការណ៍ហិង្សាជាច្រើននៅមជ្ឈមណ្ឌលដឹកជញ្ជូនដែលក្រុមអាជ្ញាធរ បានស្តីបន្ទោសលោក«ក្រុមភេរវជន»មកពីតំបន់ស៊ីនជាំង។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មានអ្នកវាយប្រហារ៤នាក់ ពាក់មួកស នៅឯស្ថានីយរថភ្លើងក្នុងក្រុងក្វាងចូវ ភាគខាងត្បូង។ ប៉ុន្តែក្រោយមកប៉ូលិសបាននិយាយថា មានតែម្នាក់និងមិនបានផ្តល់សេចក្តីលម្អិតលើសម្លៀកបំពាក់នោះទេ៕ AFP/PSA


