ក្រុងហាណូយៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយពីថ្ងៃពុធថា ប៉ូលិសនៅវៀតណាម បានចាប់ខ្លួនមន្រ្តីផ្លូវដែក៤នាក់ នៅក្នុងការស៊ើបអង្កេតលើការចោទប្រកានក្រុមហ៊ុនជប៉ុនមួយដែលបានឲ្យប្រាក់សំណូកយ៉ាងច្រើន ដើម្បីទទួលបានកិច្ចសន្យាកសាងផ្លូវដែកមួយ សម្រាប់ក្រុងហាណូយ។
កាសែតTuoi Tre បាននិយាយថា អគ្គនាយករងអយស្ម័យយានវៀតណាម លោក Tran Quoc Dong ត្រូវបានចាប់ខ្លួនពីបទ«បរាជ័យមិនបានអនុវត្តការទទួលខុសត្រូវ ដែលបណ្តាលឲ្យជួបផលវិបាកធ្ងន់ធ្ងរជាច្រើន»។
ដោយគ្មានបញ្ជាក់ពេលវេលាដែលពួកគេត្រូវឃុំខ្លួន របាយការណ៍នោះបាននិយាយថា មន្រ្តីផ្លូវដែកជាន់ខ្ពស់៣នាក់ទៀត ត្រូវបានឃុំខ្លួនពីបទរំលោភអំណាច ៕ AFP/PSA

