ក្រុងបាងកកៈ ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សតិច៦នាក់ បានរងរបួសនៅក្នុងការផ្ទុះពីរនៅក្នុងក្រុងពាណិជ្ជកម្មដ៏ធំ ហាត់យ៉ៃ ភាគខាងត្បូងថៃ ច្រកចូលជ្រៅទៅកាន់ភាគខាងត្បូងដែលញាំញីដោយការបះបោរ។
ការផ្ទុះទាំងនោះបានធ្វើឲ្យកក្រើកក្រុងនោះនាពេលរសៀល ដោយមួយគ្រាប់បានផ្ទុះនៅក្បែរហាងលក់អាហារកំប៉ុង និងមួយគ្រាប់ទៀត បានផ្ទះនៅក្បែរអគារផ្ទះល្វែង ដែលកំពុងសាងសង់សម្រាប់ប៉ូលិសតំបន់។
រូបភាពទូរទស្សន៍បានបង្ហាញផ្សែងខ្មួលខ្មាញ់នៅក្បែរអគារផ្ទះល្វែងនោះ ខណៈក្រុមពន្លត់អគ្គិភ័យបានប្រយុទ្ធនឹងអណ្តាតភ្លើងដែលបណ្តាលពីឧបករណ៍គេបង្កៃលើម៉ូតូដែលត្រូវចតចោលមួយ។
អភិបាលខេត្តសុងខ្លាបានប្រាប់ AFP ថា៖ «មានការវាយប្រហារដោយគ្រាប់បែកពីរគ្រាប់ មនុស្សយ៉ាងតិច៦នាក់ បានរងរបួស គ្មាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ»៕ AFP/PSA

