ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនឹងចុះ MoUជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE ) របស់ប្រទេសសិង្ហបុរី ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ គម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាថ្មីនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋមន្ត្រីក្រសួងការងារ លោកហេង សួរ និង លោក Chong Leong Fatt នាយករងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE)…

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បាន​កត់​សម្គាល់​ការ​រឹតត្បិត​ទៅលើ​ជន​បរទេសដែល​​ត្រូវ​ឆ្លង​កាត់​ប្រទេស​ថៃ​តាម​ជើង​យន្តហោះ​ដើម្បីមក​កម្ពុជា ដោយ​អាជ្ញាធរ ឬ​អ្នក​ពាក់​ព័ន្ធ​ថៃ​នៅ​ព្រលាន​យន្តហោះ បាន​រំខាន​ដល់​អ្នក​ដំណើរ​តាម​រយៈ​ការ​សួរ​សំណួរ​ដែល​ខុស​ពី​ប្រក្រតី។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី១៦ ខែធ្នូ នេះ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា អ្នកដំណើរពីអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក ដូចជា ការសួរសំណួររាប់សិបម៉ោង និង​ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ។ លើស​ពី​នេះ​ទៀត អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា នឹង​ត្រូវ​បរិយាកាសថប់បារម្ភ និងរងការសង្ស័យផ្សេង​ទៀត​ដោយមិនសមហេតុផល។ ស្ថាន​ទូត​បន្ត​ថា នៅក្នុងករណីខ្លះ…

យោធា​ថៃ​បន្ត​ការ​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​រហូត​ដល់​​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែធ្នូ ដោយ​ចំនួន​ជនភៀសខ្លួន​បាន​កើន​ឡើង​ដល់ ១៣៤.៦៦៨ គ្រួសារ ស្មើ​នឹង ៤៤៧.៥០៩ នាក់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភ័ក្រ្តា។ អាជ្ញាធរ​កម្ពុជា​បាន​រាយការណ៍​ថា កងកម្លាំង​ថៃ​មិន​ត្រឹម​តែ​បាន​វាយប្រហារ​លើ​កងទ័ព​កម្ពុជា​ដែល​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផង​ដែរ។ លោក ភ័ក្រ្តា បាន​ថ្លែង​ថា៖ «ប្រទេស​ថៃ​បាន​បោកប្រាស់​សហគមន៍​អន្តរជាតិ និង​បាន​ចោទប្រកាន់​កម្ពុជា​មិន​ពិត​ក្នុង​គោលបំណង​បង្កើត​លេស​សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន។ ឥឡូវនេះ ពិភពលោក​ឃើញ​ជាក់ស្តែង​ហើយ​ថា…

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា​ លោក ហង់ជួន ណា​រ៉ុ​ន នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​រំឭក​ឡើងវិញ​នូវ​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​សតវត្ស​រ៍មកហើយ និង​​ជំរុញឱ្យ​មាន​​ឯកភាព​ជាតិ និង​ជំនឿ​លើ​ច្បាប់​អន្តរជាតិ ខណៈ​​ភាព​តានតឹង​នៅតែ​បន្ត​កើតមាន​តាម​បណ្តោយ​ព្រំដែន​។​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យខេមតិច លោក ណា​រ៉ុ​ន បាន​​ឱ្យ​ដឹង​ថា ស្ថានភាព​ព្រំដែន​បច្ចុប្បន្ន​ត្រូវតែ​យល់​តាមរយៈ​ប្រវត្តិសាស្ត្រ និង​កិច្ចព្រមព្រៀង​ផ្លូវច្បាប់ ដោយ​ព្រមាន​ថា ការបែកបាក់​ក្នុងចំណោម​ប្រជាជន​កម្ពុជា​នឹងធ្វើ​ឱ្យ​ប្រទេស​ចុះខ្សោយ​នៅពេល​ដ៏​សំខាន់​មួយ​។​ លោក​បានកំណត់​ការអប់រំ និង​ចំណេះដឹង​ជា​ឧបករណ៍​រយៈពេល​វែង​សម្រាប់​ការពារ​អធិបតេយ្យភាព និង​រក្សា​ការអភិវឌ្ឍ​ជាតិ…

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ លើក​ទឹក​ចិត្ត​ទាំង​កម្ពុជា និង​ថៃ ឲ្យ​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា។ ស្ថានទូត​ទទួល​យក​នូវ​ការ​ព្រួយ​បារម្ភ​ដែល​លើក​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា (AmCham)។ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ AmCham បាន​សរសេរ​លិខិត​មួយ​​​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​យោធា​ថៃ​ថា ប្រទេស​ថៃ​អាច​នឹង​កំណត់​កំពង់ផែ​កម្ពុជា​ជា «ហានិភ័យ​ខ្ពស់» និង​បិទ​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ និង​ទំនិញ​ផ្សេងៗ។ លោក Casey Barnett ប្រធាន…

លោក បាឡានគូរ៉ា អ្នកនាំពាក្យនៃក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃទាមទារនូវលក្ខខណ្ឌចំនួនបីសម្រាប់ការចរចាបទឈប់បាញ់៖ ទី១) កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាសាធារណៈ; ទី២) បទឈប់បាញ់ត្រូវតែអនុវត្ត និងរក្សាឱ្យបាន; និង ទី៣) កម្ពុជាត្រូវតែសហការប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន។ ជាការឆ្លើយតបរបស់ខ្ញុំចំពោះលក្ខខណ្ឌទាំងបីនេះ គឺសាមញ្ញ៖ វាជាលក្ខខណ្ឌដែលគ្មានភាពច្បាស់លាស់សម្រាប់ការស្វែងរកសន្តិភាព ខណៈពេលដែលប្រទេសថៃកំពុងបន្តធ្វើការវាយប្រហារដោយមិនសមហេតុផលមកលើប្រជាជនស៊ីវិលនៅប្រទេសជិតខាង ដែលនេះគឺជាការចំអក និងមាក់ងាយច្បាប់អន្តរជាតិ។ ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ប្រទេសថៃមានកាតព្វកិច្ចក្នុងការបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់របស់ខ្លួន ដែលកំពុងរំលោភបំពានលើកិច្ចព្រមព្រៀង។ ចាប់តាំងពីប្រទេសថៃបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ទាហានថៃបានធ្វើសកម្មភាពផ្ទុយស្រឡះ និងខុសពីខ្លឹមសារ…

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថ្លែង​នៅ​ថ្ងៃទី​ ១៦ ធ្នូ ​ថា ការ​សម្រេច​ប្រគល់​ត្រឡប់​មក​វិញ​នូវ​រូប​ចម្លាក់​ទាំង​នេះ​ ធ្វើ​ឡើង​កាលពីថ្ងៃទី២៧ ខែតុលា ដោយ​ក្រុម​ប្រឹក្សានៃវិទ្យាស្ថានស្មិត​សូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុ រូប​ចម្លាក់​ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។ កម្ពុជា​បាន​ស្រាវជ្រាវ​រក​វត្ថុបុរាណ​នានា​ដែល​ត្រូវបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល និងអសន្តិសុខ ដែលបង្កឱ្យមានអំពើចោរកម្មរីកសាយនៅក្នុងប្រទេស។ ក្រសួង​ថ្លែង​ថា​ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ…

ភ្នំពេញៈ ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង​៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចំណែកឯចំនួនជនភៀសសឹក បានកើនឡើងដល់ ១៣១ ៦៧២គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣នាក់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ…

ភ្នំពេញៈ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ការផ្តល់ថវិកាចំនួន ១៤០ ៧៨១ ដុល្លារអាមេរិកនេះធ្វើឡើងតាមរយៈការចុះកិច្ចសន្យាផ្តល់ជំនួយ ដោយលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន…

ភ្នំពេញ៖ ស្ដ្រី​ទីមួយ និងអង្គការមនុស្សធម៌កម្ពុជា​អំពាវនាវរកជំនួយជាបន្ទាន់ និងពង្រីកបន្ថែមទៀត ខណៈ​ការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យជនភៀស​សឹក​យ៉ាងច្រើន និងធ្វើឱ្យកុមារ ក៏ដូចជា​គ្រួសាររាប់ម៉ឺន​នាក់ប្រឈមនឹងហានិភ័យកើនឡើង។ អាជ្ញាធរបានរាយការណ៍ថា គិតត្រឹមម៉ោង ៧:០០ ព្រឹក ថ្ងៃទី ១៦ ខែធ្នូ គ្រួសារសរុបចំនួន ១២៦,៥០៨ គ្រួសារ ដែលស្មើនឹងមនុស្ស ៤២២,៦៩៨ នាក់ ត្រូវបានជម្លៀស​ពី​ខេត្តចំនួន៧ រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ…