ក្រុម Dallas Mavericks ដែលបានរងបរាជ័យក្នុងការប្រកួតបើកឆាកចំនួន ៥ លើកដំបូងរបស់ពួកគេនៃរដូវកាលក្របខ័ណ្ឌកីឡាបាល់បោះ NBA ដើម្បីបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងអន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននោះ ទីបំផុតបានស្គាល់រសជាតិឈ្នះកាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Harrison Barnes ដែលរកបានពិន្ទុដល់ទៅ ៣៤ ពិន្ទុក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Milwaukee Bucks ៨៦-៧៥ ក្នុងទីក្រុង Dallas បាននិយាយឲ្យដឹងថា៖ «វាពិតជារឿងដ៏ល្អក្នុងការដណ្តើមបានភាពរីករាយត្រឡប់មកវិញ»។
កីឡាករ J.J. Barea រកបាន ២១ ពិន្ទុផ្សេងទៀត ក្នុងនោះរាប់បញ្ចូលទាំងការរកបាន ៥ ពិន្ទុនៅនាទីបន្ថែមទៀតដែរ ខណៈដែល Mavericks បានកត់ត្រាជ័យជម្នះទោះបីអវត្តមានកីឡាករជើងចាស់ Dirk Nowitzki ដែលកំពុងតែមានបញ្ហារបួស និង Deron Williams ដែលរបួសសាច់ដុំកំភួនជើងឆ្វេង៕

