ភ្នំពេញ: គីម កាដាសៀន ជាបុគ្គលល្បីឈ្មោះ ក្នុងក្រអៅបេះដូងមហាជន (Reality Star) មិនខុសពីតារាហូលីវូដ ត្រូវបានស្គាល់ជារាជនីពូកែតុបតែងប្លែកៗក្នុងកម្មវិធីផ្សេងៗ។ កាលពីកម្មវិធីបុណ្យហាឡូវីននាពេលកន្លងទៅកាដាសៀនរំលេចនូវការតុបតែងខ្លួនជាតួអង្គ Mystique ក្នុងភាពយន្ដភាគខ្នាតធំ X-Men ដែលបង្កការភ្ញាក់ផ្អើលក្នុងពិភពហូលីវូដ។ កាដាសៀនបានសរសេរលេងសើចនៅលើ Story របស់ Instagram កាលពីថ្ងៃទី ៣០…
Browsing: ជីវិតកម្សាន្ត
ភ្នំពេញ: សៀវភៅ «BAM … And Then It Hit Me» ដែលជាអនុស្សាវរីយ៍ថ្មីដោយ Karen Brooks Hopkins នាំអ្នកអានធ្វើដំណើរកម្សាន្តដ៏គួរឱ្យអស់សំណើច ពោរពេញដោយមនោសញ្ចេតនា និងការពិពណ៌នាពីអាជីពរបស់ អ្នកស្រីរយៈពេល ៣៦ ឆ្នាំ នៃការគ្រប់គ្រង…
ភ្នំពេញៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចូលរួមសម្ពោធបើកកម្មវិធីពិព័រណ៍បែប 3D ដែលមានឈ្មោះថា «ការឈានចូលទៅទស្សនាសងឡាញ-Walking through a Songline»ដែលជាផ្នែកមួយនៃខួបទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ដែលរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ…
ភ្នំពេញៈ កវីជនបទ ជានាមប៉ាកកា របស់លោក ម៉ៃ វឌ្ឍនា។ លោកកើតនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៧៦ នៅភូមិស្ដីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកបានផ្លាស់មករស់នៅរាជធានីភ្នំពេញពេលដែលលោកបានចូលរៀនមហាវិទ្យាល័យច្បាប់ហើយបច្ចុប្បន្នលោកមានទីលំនៅ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រក្នុងឆ្នាំ ២០១០…
ភ្នំពេញៈ លោកអ្នកប្រាកដជាបានស្គាល់ខ្លះរួចមកហើយពីអ្នកនិពន្ធដែលមាននាមប៉ាកកាថា “ទន្សាយ”។ ទន្សាយ ជានាមប៉ាកការបស់អ្នកស្រី ម៉ៅ សំណាង ដែលជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្នាដៃជាច្រើនរបស់អ្នកនិពន្ធទន្សាយបានចេញផ្សាយ និងចែកចាយទូទាំងប្រទេស។ អ្នកសិក្សាអក្សរសិល្ប៍កំពុងពិចារណាយកស្នាដៃមួយចំនួនរបស់អ្នកស្រីទៅសិក្សាស្រាវជ្រាវ។ មួយរយៈចុងក្រោយនេះ អ្នកនិពន្ធទន្សាយមិនសូវបង្ហាញមុខក្នុងពិធីជាសាធារណៈ ក៏ដូចជាពិធីជួបជុំអ្នកនិពន្ធជាដើមនោះ។ កញ្ញា ថុន ថាវរី អ្នកនិពន្ធ និងជានាយិកាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅជីវិតដែលជួយរៀបចំបោះពុម្ពផ្សាយស្នាដៃរបស់អ្នកស្រី ម៉ៅ…
សៀមរាបៈ ក្រៅពីនំបញ្ចុកដែលធ្វើឱ្យឃុំព្រះដាក់នៃស្រុកបន្ទាយស្រីមានឈ្មោះល្បីល្បាញជាគោលដៅទេសចរណ៍ម្ហូបអាហារមួយ បន្ទាប់ពេលភ្ញៀវទស្សនាប្រាសាទបន្ទាយស្រី និងភ្នំបូកជាដើម។ បច្ចុប្បន្ននេះនំអាកោត្នោតក៏ជាភាពទាក់ទាញមួយថ្មីទៀត សម្រាប់ភូមិឋានទេសចរណ៍មួយនេះ។ អ្នកស្រីសូតធូអាយុ ៤០ ឆ្នាំ ជាអ្នកតម្បាញស្មុគស្លឹកត្នោតដែលមានបទពិសោធ ២០ ឆ្នាំ បានផ្លាស់ប្ដូរមុខរបរមកធ្វើនំអាកោត្នោតលក់អំឡុងពេលបិទខ្ទប់ដោយសារវិបត្ដិកូវីដ ១៩។ បច្ចុប្បន្ននេះអាកោត្នោតឃុំព្រះដាក់របស់អ្នកស្រី ធូ អាចលក់ពីចន្លោះ ៥០ ទៅ ៦០…
លោក មឿន សំណាង នាមប៉ាកកា កវីមេគង្គ កើតនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ១៩៨៨ នាភូមិចេក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឆ្នាំ ២០០៤ ក្រុមគ្រួសារលោកបានប្ដូរទីលំនៅទៅរស់នៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។…
ភ្នំពេញៈ ការប្រកួតតែងនិពន្ធនៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៦ សម្រាប់ឆ្នាំ ២០២៣ ចាប់ផ្តើមទទួលបេក្ខជនដាក់សា្នដៃប្រកួតប្រជែង ក្រោមប្រធានបទ «ការលោភលន់នាំមកនូវសេចក្តីវិនាស»។ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានរៀបចំការប្រកួតពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យនេះឡើង ក្នុងគោលបំណងលើកតម្កើងស្នាដៃអក្សរសាស្ត្រខ្មែរឡើងវិញ ដែលផ្តោតសំខាន់លើផ្នែកប្រលោមលោកខ្លី និងកំណាព្យរឿងខ្លី។ សម្រាប់ជយលាភីរឿងប្រលោមលោកខ្លី និងកំណាព្យរឿងខ្លី នឹងត្រូវផ្តល់ចំណាត់ថ្នាក់ចាប់ពីលេខ ១ ដល់លេខ ៣ ដោយទទួលបានរង្វាន់ជាថវិកា…
កំពង់ធំ,កំពង់ឆ្នាំង: ខណៈពេលមនុស្សម្នាកំពុងតែលង់លក់ក្នុងពេលរាត្រីលោកលាងផល្លីមិនបានឡើងគ្រែដំណេកនោះទេ តែលោកបានឡើងម៉ូតូកញ្ចាស់របស់ខ្លួនដោយភ្ជាប់ជាមួយទៃ និងចបជិះបោះពួយកាត់តាមភ្លឺស្រែនិងចម្ការជាទីសំចត ដែលលោកត្រូវដើរស្វែងរកសត្វល្មូនពួនសម្ងំក្នុងដីទាំងកណ្ដាលអធ្រាត្រ។ ចាប់ពីម៉ោង ១២កណ្ដាលអធ្រាត្រ រហូតដល់ម៉ោង៤ទៀបភ្លឺលោកផល្លី អាចប្រមូលជន្លេននៅតាមវាលស្រែចម្ការជាពិសេសដីអាចម៍បំណះ បានចន្លោះពី២០ ទៅជាង៣០គីឡូក្រាមនៅពេលថ្ងៃសំណាងល្អរួចបោះឱ្យឈ្មួញដែលមកចាំទទួលទិញដល់ផ្ទះនាពេលព្រឹកព្រលឹម។ អតីតពលករចំណាកស្រុកស្រុកធ្វើការនៅរោងចក្រផលិតកន្សែងពោះគោប្រទេសថៃជាមួយភរិយាដែលបានវិលមកស្រុកវិញនៅពេលភរិយាឆ្លងទន្លេបានកូន១ ក្នុងឆ្នាំ២០១៩ រូបនេះ បាននិយាយថា៖«ប្រសិនបើមេឃអត់ភ្លៀងខ្ញុំចេញចាប់ជន្លេនរៀងរាល់យប់ ដោយសារពេលភ្លៀងពួកជន្លេនខ្លាចទឹក វាមិនហ៊ានចេញទេ»។ យ៉ាងណាមិញ វាមិនឯកោទេសម្រាប់លោកផល្លី ដែលចេញដើររកជន្លេនលក់នោះ…
សម្ទុះនៃការនិពន្ធសៀវភៅក្នុងរយៈ ៤ ឆ្នាំចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះយើងសង្កេតឃើញមានអ្នកនិពន្ធវ័យក្មេងជាច្រើនបានចូលរួមបង្កើតវណ្ណកម្មថ្មី ដើម្បីទុកជាស្នាដៃផង ដើម្បីជាការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធផ្ទាល់ខ្លួនផងដែរ។ អ្នកនិពន្ធវ័យក្មេងមួយរូបដែលជាកូន ទី ១ ក្នុងចំណោមបងប្អូន ៤ នាក់ លោក អ៊ុក ប៊ុនហាង មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃថ្មីជាច្រើនបានបង្ហាញពីអារម្មណ៍ក្នុងវិស័យនិពន្ធសៀវភៅថា៖…

