Browsing: វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

ភ្នំពេញ : ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​របស់់​ប្រិយមិត្ត​ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​កាលពី​ថ្មីៗ ​នេះ​ ស្ដីពី​​តារា​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ពី​ការ​កែ​ទម្រង់ ​ច្រមុះ​នោះ យើង​សូម​ធ្វើ​ការ​ពន្យល់​ពី​ផល​វិបាក​បណ្តាល​មក​ពីការ​វះកាត់​កែ​សម្ផស្ស​ ច្រមុះ ក៏​ដូច​ជា​ផ្ដល់​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ ដើម្បី​ជា​ពន្លឺ​ដល់​មិត្ត​អ្នក​អាន ក្នុង​ករណី​ដែល​មាន​មិត្តភក្តិ​ បង​ប្អូន ឬ​ក្រុម​គ្រួសារ​ប្រឈម​នឹង​បញ្ហា​ដូច​រៀបរាប់​ខាង​ក្រោម​នេះ។ ព័ត៌មាន​ទូទៅ​ជុំ​វិញ​ការ​កែ​ច្រមុះ ធម្មជាតិ បាន​បង្កើត​ទ្រង់ទ្រាយ​ច្រមុះ​ប្រជាជន​អាស៊ី និង​អឺរ៉ុប​មាន​លក្ខណៈ​ខុស​គ្នា ដោយ​ច្រមុះ​របស់​អាស៊ី​យើង​មាន​ភាព​រីក​ធំ ជា​ពិសេស​នៅ​ផ្នែក​ខាង​ចុង​ហើយ​ខ្ទង់​ច្រមុះ​ក៏​មាន​សភាព​រាប​ស្មើ ដែល​ផ្ទុយ​ពី​ច្រមុះ​របស់​ប្រជាជន​អឺរ៉ុប​ដែល​មាន​ខ្ទង់​ច្រមុះ​ខ្ពស់…

ភ្នំពេញ : បញ្ហា​ស្បែក​មុខ​យារ​ធ្លាក់​មក​ក្រោម តែង​ត្រូវ​បាន​សម្គាល់​ឃើញ​លើ​បុរស​ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ចាប់​ពី​ ប្រមាណ​៥០​ឆ្នាំ។ វា​បណ្ដាល​មក​ពី​មាន​ការ​ចុះ​ខ្សោយ​នូវ​ប្រព័ន្ធ​រចនា​​សម្ព័ន្ធ​ក្រោម​ ស្បែក ដែល​ធម្មតា​ធានា​ឲ្យ​មាន​ការ​ស្អិត​ជាប់​នូវ​សាច់​ដុំ​ក្រោម​ស្បែក ទៅ​នឹង​ឆ្អឹង​ថ្ពាល់​របស់​យើង។ សភាព​យារ​ធ្លាក់​នៃ​ស្បែក​នេះ​កាន់​តែ ធ្ងន់ធ្ងរ​ក្នុង​ករណី​ដែល​មាន​ការ​បាត់​បង់​នូវ​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក។ បញ្ហា​ទាំង​នោះ​បណ្ដាល​ឲ្យ​ទម្រង់​មុខ​របស់​យើង​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បង្ហាញ​នូវ​សភាព​ហត់​នឿយ។ ការ​វះ​កាត់​បន្តឹង​ស្បែក​មុខ​ដែល​ភាសា​បរទេស​ហៅថា Litfting ជា​វិធីសាស្ត្រ​មួយ​ពេញ​និយម​បំផុត និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​នូវ​បញ្ហា​ស្បែក​មុខ​យារ​ធ្លាក់​នេះ។ ការ វះកាត់​តម្រូវ​ឲ្យ​មាន​ជំនួយ​ពី​ថ្នាំ​សណ្ដំ ហើយ​វេជ្ជបណ្ឌិត​នឹង​ធ្វើ​ការ​វះកាត់​នៅ​ផ្នែក​ខាង​មុខ​ត្រចៀក​ព័ទ្ធ​មក​ក្រោយ…

121010_22a ​ ភ្នំពេញ : ការ​បាត់​បង់​នូវ​សារធាតុ​ចាំបាច់​សម្រាប់​រចនា​សម្ព័ន្ធ​ក្រោម​ស្បែក ជា​ពិសេស​ជាតិ​កូឡាហ្សែន និង​ស្រទាប់​ខ្លាញ់​ក្រោម​ស្បែក នៅ​ពេល​អាយុ​របស់​យើង​កាន់តែ​ច្រើន​ទៅ បាន​ផ្ដល់​ឲ្យ​ផ្ទៃ​មុខ​របស់​យើង​មាន​សភាព​ស្ងួត និង​បង្កើត​បាន​ជា​ស្នាម​ជ្រួញ​ឆ្មារៗ​ និង​ពណ៌​ស្រអាប់។ បញ្ហា​ទាំង​នេះ ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​ក្នុង​ករណី​អ្នក​នោះ​ជក់​បារី ​ជា​អ្នក​ដែល​មាន​ទម្លាប់​មិន​ហាត់​ប្រាណ អ្នក​មាន​បញ្ហា​ស្ត្រេស បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ខួរ​ក្បាល​ខ្លាំង ឬ​អ្នក​មាន​បញ្ហា​ពិបាក​ចិត្ត​ជាដើម។ ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ក៏​ជា​កត្តា​មួយ​ដ៏​មាន​ឥទ្ធិពល​ទៅ​លើ​សុខភាព​ស្បែក​របស់​យើង​ដែរ។ មាន វិធីសាស្ត្រ​វេជ្ជសាស្ត្រ​ជាដើម​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​ជ្រីវជ្រួញ​បណ្ដាល​មក​ពី​ភាព​ជ្រេ​នៃ​វ័យ។…

ភ្នំពេញ : កាលណា​យើង​និយាយ​ពី​ការ​កែ​សម្ផស្ស យើង​តែង​តែ​គិត​ដល់​ការ​វះកាត់ ដោយ​ប្រើប្រាស់​ឧបករណ៍​ពេទ្យ ដែល​ពេល​ខ្លះ ការ​វះកាត់​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​មាន​ភា​ព​ខ្លាច​រអា ពុំ​ហ៊ាន​ទទួល​យក​ការ​កែ​សម្ផស្ស។ ប៉ុន្តែ​ទំនោរ​សព្វ​ថ្ងៃ ការ​កែ​សម្ផស្ស​កំពុង​តែ​ងាក​ទៅ​រក​វិធីសាស្ត្រ​ដែល​ពុំ​វះកាត់ ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ដក​ឃ្លា​ឈប់​សម្រាក​ពី​ការងារ​ប្រចាំ​ថ្ងៃ​តិច​ បំផុត។ តម្រូវ​ការ​ទាំង​នោះ​បណ្ដាល​ឲ្យ​មាន​ការ​ស្រាវជ្រាវ បង្កើត​នូវ​បច្ចេកទេស​វេជ្ជសាស្ត្រ​ និង​ឧបករណ៍​ ឬ​ម៉ាស៊ីន​ថ្មី ដែល​អាច​ជួយ​បង្កើន​សម្រស់ ឬ​បន្ថយ​នូវ​បញ្ហា​ផ្ទៃ​មុខ ក៏​ដូច​ជា​ដង​ខ្លួន​របស់​យើង​ដែល​មាន​វិបត្តិ​ពី​ធម្មជាតិ ឬ​វិវត្ត​តាម​អាយុ​កាល។…

120905_22b ភ្នំពេញ : មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នូវ​ចំណេះដឹង​ផ្នែក​ វេជ្ជសាស្ត្រ​ទាក់ទង​នឹង​ការ​កែ​សម្ផស្ស​ដោយ​វះកាត់ និង​ដោ​យ​ពុំ​វះកាត់។ អតិថិជន ភាគ​ច្រើន​ដែល​បាន​មក​ពិភាក្សា​អំពី​បញ្ហា​កែ​សម្ផស្ស​សុទ្ធ​តែ​បាន​ស្វែងរក​ព័ត៌មាន​តាម​រយៈ​សៀវភៅ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​គាត់​ក៏​បាន​ឲ្យ​វេជ្ជបណ្ឌិត​ពន្យល់​នូវ​វិធីសាស្ត្រ​ និង​ផល​វិបាក​យ៉ាង​ល្អិន​ល្អន់​មុន​នឹង​សម្រេច​ចិត្ត​ទទួល​ការ​ព្យាបាល។ ក្នុង នោះ​ការ​បំពេញ​ផ្ទៃ​មុខ​ដោយ​សារធាតុ​ចាក់​បំពេញ (Filler) និង​ការ​បណ្ដុះ​កោសិកា​ខ្លាញ់​ ជា​ប្រធានបទ​មួយ​ដែល​កំពុង​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ដើម​ឡើយ ការ​ប្រើប្រាស់​នូវ​សារធាតុ​ស៊ីលីកូន​រាវ​ចាក់​បំពេញ ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​អនាធិបតេយ្យ​…

120829_22a ភ្នំពេញ : វិស័យ​វះកាត់​កែ​សម្ផស្ស​នៅ​លើ​ពិភព​លោក​មាន​ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​កត់​ សម្គាល់​ ដោយ​នៅ​សហរដ្ឋ​អាមេរិក ចំនួន​នៃ​ការ​វះកាត់​កែ​សម្ផស្ស​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​២០១០ មាន​ជិត​១០​លាន​ករណី ធ្វើ​ឲ្យ​វិស័យ​កែ​សម្ផស្ស​អាមេរិក​ទទួល​បាន​ចំណូល​១០​ពាន់​លាន​ដុល្លារ​ ក្នុង​១​ឆ្នាំ​។ ខណៈ​ដែល​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏​មាន​មិន​តិច​ជាង​២០​ម៉ឺន​ករណី​ដែរ។ ក្នុង​ចំណោម​ការ​វះកាត់​ទាំង​នោះ​ការ​វះកាត់​បូម​ខ្លាញ់ ដែល​ភាសា​អង់គ្លេស​ហៅថា Liposuction គឺ​ជា​ការ​វះកាត់​ដ៏​ពេញ​និយម​មួយ និង​ស្ថិត​នៅ​លំដាប់​លេខ​២​បន្ទាប់​ពី​ការ​ពង្រីក​សុដន់។ ការ​បូម​បំបាត់​ខ្លាញ់​ត្រូវ​បាន​គេ​គិត​ថា​ជា​ផ្នែក​តូច​មួយ​នៃ​ការ​វះកាត់ ដោយ​គ្រាន់​តែ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​បូមខ្លាញ់ ​ម្ជុល​តូចៗ…