អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃសៅរ៍ទី ១០ ខែកញ្ញានេះថា សមត្ថកិច្ចកំពុងតាមដាន និងត្រៀមបើកការស៊ើបអង្កេតករណីប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា អំពីករណីប្រមូលលុយពីប្រជាពលរដ្ឋ។ ការអះអាងនេះ គឺក្រោយពេលអាជ្ញាធរប្រមូលបានព័ត៌មានជាបន្តបន្ទាប់ថា លោក ខឹម វាសនា ប្រមុខបក្ស LDP ប្រមូលលុយពីសកម្មភាពជួបជុំបានលើសពី ១០ ម៉ឺនដុល្លារអាមេរិក។ ជាការសន្និដ្ឋានជំហានដំបូងរបស់អាជ្ញាធរខេត្តសៀមរាបលើកឡើងថា សកម្មភាពប្រមូលផ្តុំរបស់គណបក្សសម្ព័ន្ធ…
Browsing: សេក ប្រាក់
រដ្ឋាភិបាលកម្ពុជា បានសម្រេចទាំងស្រុងក្នុងការអនុម័តលើ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ ២០២២-២០៣០ ។ នេះបើតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ០៩ កញ្ញា ឆ្នាំ ២០២២ ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ខណៈដែលតម្រូវការផ្នែកអ៊ីនធឺណិតកំពុងកើនឡើង។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា…
ក្រុមការងារគណបក្សភ្លើងទៀន ប្រមាណ ៤០ រូប បាននាំគ្នាទៅបើកសិក្ខាសាលាចំនួន ៣ ថ្ងៃ នៅខេត្តសៀមរាប ដើម្បីរៀបចំព្រាងយុទ្ធសាស្រ្តគោលនយោបាយរបស់បក្ស ក្នុងការត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣។ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានគូសបញ្ជាក់ថា ជំនួបនេះ គឺដើម្បីស្វែងរកបញ្ហាប្រឈមដែលគណបក្សភ្លើងទៀន ជួបប្រទះកាលពីពេលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០២២ រួចធ្វើសេចក្តីព្រាងគោលនយោបាយសម្រាប់ឆ្នាំ ២០២៣ ខាងមុខ។…
ភ្នំពេញៈ កម្ពុជាកំពុងលេចចេញនូវបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងសាហាវ នាពេលចុងក្រោយនេះ ខណៈ«អ្នកប្រព្រឹត្តបទល្មើស ជាមេខ្លោង ៩៩,៩% មិនមែនខ្មែរដែលនៅកម្ពុជា ហើយមេខ្យល់ ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួន ក៏ជាជនជាតិនោះ មិនមែនជនជាតិខ្មែរទេ»។ នេះជាការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីសម្ពោធអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ កញ្ញា។ លោកលើកឡើងទៀតថា…
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាលោក EldeenHusainiMohd Hashim បានអះអាងថា ជនជាតិម៉ាឡេស៊ីជាង ១០០ នាក់ ដែលរងគ្រោះដោយសារក្រុមឆបោក នៅកម្ពុជា ត្រូវបានជួយសង្រ្គោះដោយសា្ថនទូតម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០១៨ មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star កាលនៅថ្ងៃទី ០៤ ខែកញ្ញា។ ក៏ប៉ុន្តែការជួយសង្រ្គោះជាង…
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតនៃគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតបតទៅនឹងការវិភាគដែលថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកំពុងមានការប្រជែងតំណែងនាយករដ្ឋមន្ត្រីរវាងរូបលោក និងលោក ហ៊ុន ម៉ានី ប្អូនប្រុសរបស់លោក។ ការតបតនេះ គឺបន្ទាប់ពីមានការវិភាគថា លោក ហ៊ុន…
រដ្ឋបាលខេត្តសៀមរាបបានទទូចជាថ្មីឱ្យពលរដ្ឋចាកចេញពីដីលោក ខឹម វាសនា នៅថ្ងៃទី ០៤ កញ្ញាស្អែកនេះ។ ជាការដាក់កំហិតថ្មីម្តងទៀតពីសំណាក់រដ្ឋបាលខេត្តសៀមរាប ចំពោះអ្នកប្រមូលផ្តុំនៅទីតាំងដីចម្ការ លោក ខឹម វាសនា។ សម្រាប់រដ្ឋបាលខេត្តសៀមរាប ការជួបជុំប្រមូលផ្ដុំនៅដីចម្ការលោក ខឹម វាសនា ត្រូវតែបញ្ចប់ ហើយរុះរើរាល់សំណង់ទាំងអស់។ ឱសានវាទលើកទី ២ នេះ…
តុលាការបារាំង នៅថ្ងៃទី ០១ កញ្ញា បានបើកការស្តាប់ក្តី នៃសំណុំរឿងរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាបណ្តឹងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅតុលាការបារាំងកាលពីឆ្នាំ ២០១៩ ក្រោយលោក សម រង្ស៊ី លើកឡើងថា…
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ បានថ្លែងដោយអះអាងថា នឹងចូលខ្លួនទៅកាន់អង្គសវនាការនៅចុងខែកញ្ញា ដោយយោងតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្ដឹងរឿងបំភ្លៃការពិតពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីដើមខែមិថុនា។ លោក សុន ឆ័យ ថ្លែងថា៖…

