ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចំណាប់អារម្មណ៍របស់និស្សិតលើការបង្កើតកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទនេះ មជ្ឈមណ្ឌល HRD (Korean Software HRD Center) ត្រូវបានបង្កើតឡើងក្នុងកិច្ចសហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតកំពុងតែសិក្សាឆ្នាំទី៤ ឬបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យផ្សេងៗដាក់ពាក្យចូលរៀនលើមុខវិជ្ជាចម្បងគឺការអភិវឌ្ឍកម្មវិធីតាមរយៈអាហារូបករណ៍ និងការផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ កញ្ញា ខឿន សក្ដិសុនិតា អាយុ២២ឆ្នាំ គឺជានិស្សិតម្នាក់ដែលកំពុងសិក្សាឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញកម្មវិធី Java និង Web (Java and Web Programming) នៅមជ្ឈមណ្ឌល HRD។ ក្រោយការសិក្សាបានរយៈពេល២ខែ សុនិតា ពេញចិត្តនូវចំណេះដឹងបន្ថែមនេះដោយកញ្ញាបានឲ្យដឹងថា៖ «ការសិក្សានៅទីនេះ ខ្ញុំមានពេលអនុវត្តច្រើន ជាពិសេសខ្ញុំចាប់អារម្មណ៍លើផ្នែក Java នេះមួយ។ ដូច្នេះខ្ញុំរៀនផ្នែក Java និង Web Programming នៅទីនេះតែម្ដង»។ ជានិស្សិតស្រីសិក្សាយ៉ាងស៊ីជម្រៅក្នុងផ្នែកព័ត៌មានវិទ្យា កញ្ញា សុនិតា ចង់បង្ហាញទៅដល់និស្សិតស្រីផ្សេងៗទៀតថា៖ «ខ្ញុំអាចរៀនបាន។ ដូច្នេះស្រីៗផ្សេងទៀតក៏អាចរៀនបានដែរ»។…
Author: តារា សៅយុទ្ធនា
លោក ចាប វិក្រាន្ដ ប្រធានក្លិបអ្នកតស៊ូមតិនៅវិទ្យាស្ថានភាសាបរទេស លោក ចាប វិក្រាន្ត វ័យ ២០ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំ ទី៤ ផ្នែកអប់រំនៃភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស IFL និងមានតួនាទីជាប្រធានក្លិបតស៊ូមតិយ៉ាងសកម្មម្នាក់ក្នុងវិទ្យាស្ថាននេះផងដែរ។ Lift បានជួបផ្ទាល់ជាមួយលោក វិក្រាន្ត ដើម្បីពិភាក្សាអំពីគន្លឹះសំខាន់ៗ និងការបង្រៀនអ្នកតស៊ូមតិក្នុងក្លិបដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ពីម៉ោង ៧:៣០ នាទីព្រឹកដល់ម៉ោង ១១:០០។ ស្នាដៃដែលក្លិបមួយនេះទទួលបានទាំងថ្នាក់ជាតិ និងអន្តរជាតិគឺជ័យលាភីតស៊ូមតិរបស់ JCI ឆ្នាំ២០១១-២០១២ ជ័យលាភីលេខ ២ ការប្រកួតតស៊ូមតិ ទម្រង់ Karl Popper ក្នុងកម្មវិធី IDEA Asia Youth Forum ប្រទេស Kyrgyzstan សិក្ខាសាលាទាក់ទងការសិក្សា និងការអភិវឌ្ឍខ្លួនរបស់សិស្សនិស្សិត កម្មវិធីសប្បុរស និងយុទ្ធនាការផ្សព្វផ្សាយការតស៊ូមតិជាដើម។ តើមូលហេតុអ្វីខ្លះដែលនាំឲ្យលោកក្លាយជាប្រធានក្លិបតស៊ូមតិនេះ? ដើម្បីក្លាយជាប្រធានក្លិបខ្ញុំយល់ថា ការទាក់ទងជាមួយនឹងសមាជិកក្នុងក្លិបគឺជារឿងសំខាន់ណាស់ ពីព្រោះពេលដែលយើងឈរឈ្មោះជាប្រធានអ្នកបោះឆ្នោតគឺជាសមាជិកទាំងអស់។ បើគាត់ស្គាល់យើងហើយមានទំនាក់ទំនងល្អជាមួយយើងគាត់អាចផ្ដល់សេចក្ដីទុកចិត្ដលើយើង។ ម្យ៉ាងវិញទៀត…
131218_11 អ្នកខ្លះយល់ថា មានឱកាសចេញទៅក្រៅប្រទេសពិតជាជួបការពិបាកណាស់តែផ្ទុយទៅវិញ ព្រះសមុហ៍បណ្ណារក្ស អឿន សំអាត ជាអនុរដ្ឋបាល និងហិរញ្ញវត្ថុនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ យល់ឃើញថា ឱកាសទាំងនោះងាយស្រួលណាស់តាមរយៈការងារសហគមន៍ និងទំនាក់ទំនង។ ព្រះតេជគុណ មានសង្ឃដីកាថា៖ «អាត្មាបាននិមន្តទៅប្រទេសជាច្រើនទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប ដូចជា ប្រទេស សិង្ហបុរី កូរ៉េខាងត្បូង ឥណ្ឌា ស្រីលង្កា ឥណ្ឌូនេស៊ី នេប៉ាល់ ទីម័រខាងកើត វៀតណាម និង ឡាវ ជាដើម ហើយនៅប៉ែកអឺរ៉ុបវិញ ដូចជា ប្រទេស ហូឡង់ អាល្លឺម៉ង់ និងថ្មីៗនេះអាត្មាបាននិមន្តទៅប្រទេស តួកគី ថែមទៀត»។ ព្រះតេជគុណ អឿន សំអាត បានដាក់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើការជួយសហគមន៍ ហើយភាគច្រើននៃគោលបំណងក្នុងការនិមន្ដទៅប្រទេសផ្សេងៗរបស់ព្រះអង្គទាក់ទងទៅនឹងសកម្មភាពសហគមន៍។ លើសពីនេះទៀត ការងារក្នុងសង្គមតែងតែជាការចងចាំដ៏ធំបំផុតសម្រាប់ព្រះអង្គ។ ព្រះតេជគុណ សំអាត មានសង្ឃដីកាប្រាប់ LIFT ក្នុងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ…
កញ្ញា ញឹម ស៊ីណាត ជានិស្សិតឆ្នាំទីផ្នែកអក្សរសាស្ដ្រអង់គ្លេស កំពុងផ្ដល់បទសម្ភាសជាមួយ Lift ការសិក្សាជាមូលដ្ឋានគ្រឹះរបស់មនុស្សគ្រប់រូបដើម្បីឈានទៅរកអនាគតដ៏ត្រចះត្រចង់។ ចំពោះមនុស្សទូទៅដែលមានកាយសម្បទាគ្រប់គ្រាន់ ប្រហែលជាមិនមានឧបសគ្គច្រើនប៉ុន្មានទេ សម្រាប់ទទួលបាននូវឱកាសនៃការសិក្សានេះ។ ប៉ុន្ដែអ្វីគួរឲ្យស្ងើចសរសើរ និងនឹកស្មានមិនដល់នោះគឺ មានជនពិការភ្នែកម្នាក់បានពុះពារគ្រប់ឧបសគ្គ តស៊ូជម្នះរាល់បញ្ហាក្នុងជីវិតដើម្បីទទួលបាននូវការអប់រំរហូត ដល់ថ្នាក់សាកលវិទ្យាល័យមួយនាទីក្រុង ភ្នំពេញ និងមានបំណងចង់បន្តការសិក្សាទៅបរទេសទៀត។ ទន្ទឹមនឹងភាពស្ងើចសរសើរពីទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យនេះមានសំណួរមួយចំនួនត្រូវបានចោទឡើងថា តើជនពិការអាចអានសៀវភៅដោយរបៀបណា? តើគេប្រើកុំព្យូទ័របានយ៉ាងដូចម្ដេច? តើគេមានឧបសគ្គអ្វីខ្លះក្នុងការសរសេរ និងកត់ត្រា? ជាជនពិការភ្នែកតាំងពីកំណើត កញ្ញា ញឹម ស៊ីណាត ឥឡូវនេះជានិស្សិតឆ្នាំ ទី១ ផ្នែកអក្សរសាស្ត្រ អង់គ្លេស។ ចាប់កំណើតនៅខេត្ត បន្ទាយមានជ័យ និងជាកូនកំព្រាតាំងពីតូច កញ្ញា ស៊ីណាត ត្រូវបានអង្គការ គ្រួសារថ្មី នៅទីក្រុង ភ្នំពេញ យកចិញ្ចឹមរហូតដល់ធំដឹងក្ដី។ រហូតមកដល់សព្វថ្ងៃ កញ្ញាមានអាយុ ២៥ឆ្នាំ ហើយ។ ដោយបានឆ្លងកាត់ការបណ្តុះបណ្តាលនៅក្នុងសាលាពិការភ្នែក គ និងថ្លង់របស់អង្គការនេះបានធ្វើឲ្យកញ្ញាយល់ថា ពិការភាពមិនមែនជាចំណុចខ្សោយរបស់នាងទេ។ យុវតីរូបនេះរៀបរាប់ថា៖…
131030_10c លោកសាស្ត្រាចារ្យហួតវុត្ថា បច្ចុប្បន្នជាព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យវិទ្យាសាស្ត្រជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញផ្នែកវារីវប្បកម្មតាំងពីឆ្នាំ១៩៩១និងជាម្ចាស់សួនស្ទួចត្រីមួយកន្លែងដែលមានត្រីច្រើនប្រភេទខុសៗគ្នា។ ចំពោះបញ្ហាចិញ្ចឹមត្រីមិនកបលោកសាស្ត្រាចារ្យបានពន្យល់ថា៖ «គុណភាពទឹកពិតជាសំខាន់ខ្លាំងណាស់ក្នុងការចិញ្ចឹមត្រីនេះ។បើសិនជាយើងមានត្រីច្រើនគុណភាពទឹកត្រូវតែល្អហើយយើងត្រូវការទឹកគ្រប់គ្រាន់ដើម្បីបូមចេញបូមចូល»។ លោកបានបន្ដថា៖ «យើងមិនអាចនិយាយថា ទឹកប្រើប្រាស់រាល់ថ្ងៃមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ត្រីទេ។ឧទាហរណ៍ ត្រីប្រាជាប្រភេទត្រីរឹងមាំជាងនិងអាចរស់នៅក្នុងទឹកកខ្វក់និងល្អក់បាន តែត្រីទីឡាបយ៉ា និងត្រីកាបសត្រូវការទឹកស្អាត»។ លោកបានលើកឡើងពីការយល់ច្រឡំដែលអ្នកចិញ្ចឹមត្រីខ្លះតែងតែគិតថាទឹកម៉ាស៊ីនគឺជាទឹកល្អសម្រាប់ត្រី ប៉ុន្ដែលោកបានពន្យល់ទៀតថា ពេលខ្លះ ទឹកពណ៌បៃតងមិនមែនមានន័យថា វាជាទឹកកខ្វក់សម្រាប់ត្រីទេ ប៉ុន្ដែវាអាចល្អក់ដោយសារតែប្លង់តុង។ ចំពោះប្រូតេអ៊ីននៃចំណីរបស់ត្រី លោកបានឲ្យដឹងថា៖ «យើងត្រូវយល់ថា ចំណីមួយចំនួនមានតម្លៃថ្លៃ តែគុណភាពល្អ ពីព្រោះវាមានកម្រិតប្រូតេអ៊ីនច្រើនបើធៀបនឹងចំណីថោក។ អ្នកចិញ្ចឹមអាចលាយចំណីរដោយខ្លួនឯងតែត្រូវយល់ពីប្រភេទ និងការប្រើប្រាស់ចំពោះចំណីនីមួយៗ»។ លោកបានបកស្រាយចំពោះប្រភេទប្លង់តុងថា៖ «ត្រីប្រាជាប្រភេទត្រីស៊ីសាច់ដែលវាត្រូវការប្លង់តុងសត្វ(Zooplankton)។ ចំណែកឯត្រីទីឡាបយ៉ានិងត្រីកាបសជាប្រភេទត្រីស៊ីរុក្ខជាតិ។ ដូច្នេះពួកវាត្រូវការទាំងប្លង់តុងសត្វ និងរុក្ខជាតិ(Phytoplankton»។ ទន្ទឹមនឹងនេះដែរលោកបានឲ្យអ្នកចិញ្ចឹមត្រីប្រុងប្រយ័ត្នចំពោះបរិមាណប្លង់តុងដែលច្រើនលើសលប់ពេកដោយលោកបានលើកឡើងថា៖ «នៅពេលថ្ងៃ អុកស៊ីសែនកើនឡើងហើយនៅពេលយប់ វាថយចុះ ពីព្រោះពេលយប់រុក្ខជាតិប្លង់តុងស្រូបយកឧស្ម័នអុកស៊ីសែនរួចបញ្ចេញឧស្ម័នកាបូនិកវិញទៅក្នុងទឹកដែលធ្វើឲ្យត្រីពុល»។ ទាក់ទងនឹងចម្ងល់របស់លោកលាងរ័ត្នអំពីបញ្ហានៃការលួចចាប់ត្រីលោកសាស្ត្រាចារ្យវុត្ថាបានលើកឡើងថា៖ «រឿងនេះជាការទទួលខុសត្រូវរបស់ម្ចាស់ត្រីក្នុងអាងដែលត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច»។ ដោយមើលឃើញពីធនធានទឹកសមស្របនៅកម្ពុជាលោកសាស្ត្រាចារ្យហួតវុត្ថាបានជំរុញឲ្យប្រជាជនកម្ពុជាជាពិសេសកសិករចាប់ផ្ដើមចិញ្ចឹមត្រីតាមរយៈការប្រើប្រាស់ដីស្រែដែលមានស្រាប់ពីព្រោះនេះជាវិធីល្អមួយដែលអាចបង្កើនជីវភាពរស់នៅមួយកម្រិតទៀតក្រៅពីការធ្វើស្រែចម្ការ។ លោកបានលើកឡើងថា៖ «សូមនាំគ្នាចាប់អារម្មណ៍ចំពោះការចិញ្ចឹមត្រីក្នុងស្រែដែលគាត់មាន ពីព្រោះវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅទីជនបទ»៕
ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា ជានិស្សិតឆ្នាំទី៣ ផ្នែកគ្រប់គ្រងប្រព័ន្ធ Network (IT Networking) នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រកញ្ញាខេ រចនាមានឆន្ទៈយ៉ាងមុតមាំចង់ក្លាយជាអ្នកគ្រប់គ្រងផ្នែក IT (IT Manager) ទៅថ្ងៃអនាគត។ និស្សិតស្រីកំពុងរៀនផ្នែកព័ត៌មានវិទ្យាវ័យ២០ឆ្នាំរូបនេះ មានដើមកំណើតមកពីខេត្តក្រចេះបានឲ្យដឹងថា៖ «ខ្ញុំតែងតែឆ្ងល់ពីរបៀបដែលកុំព្យូទ័រដំណើរការនិងទំនាក់ទំនងជាមួយ ឧបករណ៍បច្ចេកវិទ្យាដទៃផ្សេងទៀត។ដើម្បីឆ្លើយតបទៅនឹងចម្ងល់ ទាំងនេះ ខ្ញុំក៏សម្រេចចិត្តជ្រើសរើសមុខជំនាញគ្រប់គ្រងប្រព័ន្ធ Network»។ ក្រៅពីការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាដែលត្រៀម ចូលឆ្នាំទី ៤ ក្នុងរយៈពេលពីរទៅបីខែ ខាងមុខនេះកញ្ញា ខេ រចនា បានទុកពេលព្រឹកដើម្បីធ្វើជាបុគ្គលិកពេញម៉ោងផ្នែក Mobile Application Testing នៅ Golden Gekko។ កញ្ញា រចនាបានពន្យល់ពីភារកិច្ចដែលត្រូវធ្វើក្នុងក្រុមហ៊ុននោះថា៖ «ខ្ញុំធ្វើការសាកល្បងនូវកម្មវិធីសម្រាប់ទូរស័ព្ទស៊េរីទំនើបដូចជា SmartphoneTablet និង Browser។ ខ្ញុំក៏ធ្វើការសាកល្បងទៅលើផ្នែក Back Office ដែលហៅថា Server តាមរយៈការបន្ថែមទិន្នន័យទៅលើកម្មវិធីទាំងនោះផងដែរ»។ និស្សិតស្រីដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតរូបនេះតែងតែរៀបចំ គម្រោងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យស្របទៅតាមបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្របទៅតាមតម្រូវការទីផ្សារការងារ។ កញ្ញាសង្កេតឃើញថា Cisco…

