
ស្ថិតក្នុងឯកសណ្ឋានសិស្សសាលា និងមានស្ពាយកាតាបផងនោះសិស្សានុសិស្សទាំងនេះកំពុងតែបណ្តើរកង់កាត់វាលស្រែវាលភក់ដើម្បីឆ្ពោះទៅកាន់ទីដែលពួកគេអាចក្រេបយកចំណេះវិជ្ជា។
រូបភាពដែលភ្ជាប់មកជាមួយកំណាព្យមានចំណងជើងថា «ព្រោះតែខ្លួនក្រ» របស់អ្នកនិពន្ធខ្មែរមួយរូបឈ្មោះ កែវ ច័ន្ទបូរណ៍។ នេះជាឃ្លាខ្លះនៅក្នុងកំណាព្យដែលមានអត្ថន័យថា៖ «ព្រោះតែខ្លួនក្រ ត្រូវតែព្យាយាមខំតក់ៗសន្សំមិនត្អូញត្អែរ ជាតិជាអ្នកក្ររស់នៅស្រុកស្រែ ថ្ងៃមួយគង់តែបានភ្លឺស្វាង។ សង្ឃឹមថ្ងៃស្អែក ឃើញជោគជ័យ ជីវិតសិរីរុង ថ្កើងថ្កាន អាចជួយគ្រួសាររស់នៅក្សេមក្សាន្ត នាមបុត្រកល្យាណផន់ពុកម៉ែ»។
រូបភាពសខ្មៅអមដោយកំណាព្យ ដែលបានបង្ហោះក្នុងទំព័ររបស់អ្នកនិពន្ធរូបនេះបានអង្រួនចិត្តអ្នកលេងហ្វេសប៊ុកបណ្តែត អារម្មណ៍ទៅតាមបរិយាកាសក្នុងរូបភាព។
លោក Soda Hem បានឆ្លើយតបទៅនឹងរូបភាពនេះថា៖ «ការតស៊ូព្យាយាមគង់បានសម្រេច»។
ក្នុងនោះលោកOeng Kang Sovann ក៏បានលើកឡើងនូវបទពិសោធដែលខ្លួនធ្លាប់បានឆ្លងកាត់ស្រដៀងគ្នាទៅនឹងទិដ្ឋភាពក្នុងរូបថា៖ «ខ្ញុំក៏ធ្លាប់អ៊ីចឹងដែរ»។
ស្របពេលដែលកញ្ញាNiko Hoa អះអាងពីការលំបាកដែលខ្លួនធ្លាប់ឆ្លងកាត់ដោយប្រៀបធៀបនឹងរូបភាព៖ «ខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរ ពិបាកជាងនឹងទៀត»។
ចំពោះលោកDavy Pay បានបង្ហាញនូវទឹកចិត្តសង្វេគរបស់ខ្លួនតាមរយៈការបញ្ចេញមតិទៅលើរូបនេះថា៖ «ឃើញបែបនេះគួរឲ្យអាណិតណាស់»។
ចំណែកឯលោក Rithea Sam វិញបានសរសេរថា៖«អរគុណសម្រាប់រូបមួយសន្លឹកនេះ»។
លោកSokhom Chap ជាអ្នកដែលបានចែករំលែកបន្តរូបភាពនេះ បានសរសេរថា៖ «នឹកកម្សត់កាលខ្លួននៅក្មេង»។
ជាការពិតណាស់ការសិក្សាគឺជាយានដ៏សំខាន់មួយនាំមនុស្សទៅកាន់អនាគតដ៏ប្រសើរ។
រូបភាពនេះបានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាថាបើទោះបីជាមានការលំបាកបែបណាក៏ដោយក៏យើងត្រូវតែពុះពារតស៊ូជម្នះគ្រប់ឧបសគ្គដើម្បីទទួលបានចំណេះដឹងជាទុនក្នុងជីវិត៕


