ភ្នំពេញៈ ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃសុក្រទៅលើប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា គណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានបោះឆ្នោតផ្តល់ភ្លើងខៀវឲ្យមានការធ្វើមហាបាតុកម្មអហិង្សា និងបង្កើតគណៈកម្មាធិការមួយដើម្បីរៀបចំមហាបាតុកម្មនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីល្ងាចម្សិលមិញ។ អ្នកនាំពាក្យគណបក្សលោក យឹម សុវណ្ណ…
Browsing: ប៊ុន សេងគង់
ភ្នំពេញៈ ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានធ្វើអត្ថាធិប្បាយដូច្នេះកាលពីម្សិលមិញ គឺមួយថ្ងៃបន្ទាប់ពីមានការរាយការណ៍ផ្សេងៗគ្នាថាអាជ្ញាធរក្នុងខេត្តសៀមរាបបានរារាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមិនឲ្យជម្រាបទៅប្រជាពលរដ្ឋអំពីតម្រូវការនៃការចុះឈ្មោះបោះឆ្នោតនេះ។ ឆ្លើយតបនឹងការអំពាវនាវមួយដែលធ្វើឡើងដោយសហព័ន្ធការងារកម្ពុជាដើម្បីធានាថាកម្មករនិយោជិតត្រូវបានផ្តល់ឲ្យនូវការឈប់សម្រាកដោយមិនមានការកាត់ប្រាក់ឈ្នួលក្នុងអំឡុងដំណើរការចុះឈ្មោះបោះឆ្នោតរយៈពេលបីខែនេះលោក សួរ បានថ្លែងថាក្រសួងនឹងធ្វើតាមសេចក្តីសម្រេចណាមួយរបស់ គ.ជ.ប. លើបញ្ហានេះ។ លោក សួរ បន្តថា៖ «អ្វី…
ភ្នំពេញៈ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារលើការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានអំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការសន្តិសុខអចិន្រៃ្តយ៍ធានានូវបរិយាកាសមួយដែលគ្មានការរំខាន និងការភិតភ័យសម្រាប់អ្នកបោះឆ្នោតខណៈដែលមានការចល័តកម្លាំងទ័ព និងបិទផ្លូវក្នុងរាជធានីភ្នំពេញហើយកាលពីម្សិលមិញអាជ្ញាធរស្រុកកោះធំបានបង្កកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋជាង ៣០ សន្លឹក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ERA បានលើកឡើងថា៖ «ក្នុងរាជធានីភ្នំពេញមួយថ្ងៃមុនពេលការចុះឈ្មោះបោះឆ្នោតចាប់ផ្តើម មានឧទ្ធម្ភាគចក្រជាច្រើនហោះទៅមកការដឹកកងកម្លាំងកងកុម្ម៉ង់ដូតាមឡាន និងអូប័រនៅតាមទន្លេដោយមិនមានការជូនដំណឹងទៅសាធារណជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវាជារូបភាពដែលអាចប៉ះពាល់អារម្មណ៍ និងសេរីភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងផងដែរអំពីការបិទផ្លូវជាតិលេខ ២ និងផ្លូវដទៃៗទៀតកាលពីថ្ងៃចន្ទថា…
ភ្នំពេញៈ ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ លោក Francis Huot ភារធារីរបស់កាណាដាដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញបានប្រកាសថាជា «កំហុស» ដែលបានកើតចេញពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលក្នុងនោះលោក ប្រាក់ សុខុន បានថ្លែងថារដ្ឋមន្រ្តីការបរទេសកាណាដា…
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថាក្នុងរយៈពេល ៤ ថ្ងៃដំបូងនៃការចុះឈ្មោះអ្នកបោះឆ្នោតគឺមានពលរដ្ឋជាងកន្លះលាននាក់បានចុះឈ្មោះរួចខណៈដែលឈ្មោះមេដឹកនាំគណបក្សប្រឆាំងពីរនាក់មិនស្ថិតនៅក្នុងបញ្ជីទាំងនោះទេហើយគណបក្សប្រឆាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិសម្របសម្រួលឲ្យពួកគាត់ទាំង ២ បានចុះឈ្មោះបោះឆ្នោត។ រយៈពេលនៃការចុះឈ្មោះឆ្នោតដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ កញ្ញា និងត្រូវបញ្ចប់នៅថ្ងៃទី ១ ធ្នូបានតម្រូវឲ្យមានការចុះឈ្មោះពលរដ្ឋចំនួន ១០ ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ រហូតមកទល់ពាក់កណ្តាលថ្ងៃនៃថ្ងៃម្សិលមិញការចុះឈ្មោះនេះបានសរុប ៥៣ ៧៦៣៧ នាក់ក្នុងចំណោមអ្នកដែលត្រូវចូលរួមបោះឆ្នោតសរុបចំនួន ៩,៤ លាននាក់។…
ភ្នំពេញៈ មុខងារសំខាន់នៃការសន្សំសំចៃពេលវេលានៃប្រព័ន្ធកុំព្យូទ័រចុះឈ្មោះបោះឆ្នោតឌីជីថលថ្មីប្រហែលជាមិនត្រូវបានបង្រៀនទៅអ្នកប្រើប្រាស់កុំព្យូទ័រជាង ២ ០០០ នាក់ដែលនៅថ្ងៃនេះនឹងចាប់ផ្តើមការងារចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៩,៦ លាននាក់ក្នុងប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីការរៀបចំរយៈពេលប៉ុន្មានខែ និងការពន្យារពេលប៉ុន្មានដងគណៈកម្មាធិការជាតិរៀបការបោះឆ្នោតដែលត្រូវបានបង្កើតឡើងដោយគណបក្សធំទាំងពីរ និងត្រូវបានធ្វើកំណែទម្រង់នៅថ្ងៃនេះនឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសរយៈពេលបីខែដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ខណៈការបោះឆ្នោតឃុំសង្កាត់គ្រោងធ្វើឡើងនៅខែមិថុនា ឆ្នាំ ២០១៧ គ.ជ.ប. នឹងត្រូវធ្វើការងារប្រញាប់ប្រញាល់ដើម្បីបង្កើតការិយាល័យចុះឈ្មោះនៅក្នុងឃុំសង្កាត់ជាង ១៦០០ ក្នុងប្រទេសកម្ពុជាហើយនឹងចែកចាយកុំព្យូទ័រចុះឈ្មោះរួមទាំងកុំព្យូទ័រឡែបថប និងម៉ាស៊ីនស្កែនម្រាមដៃទៅបុគ្គលិកជាង ៧២០០ នាក់ដែលជួលឲ្យធ្វើការងារនេះ។…
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិនឹងធ្វើយុទ្ធនាការឲ្យអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនដើម្បីចៀសវាងការ «ខាតបង់» សន្លឹកឆ្នោតនៅតំបន់ដែលមានសំឡេងគណបក្សសង្គ្រោះជាតិច្រើនរួចទៅហើយ។ ខណៈនៅសល់តែ ១ ថ្ងៃទៀតនឹងឈានដល់ការចាប់ផ្តើមយុទ្ធនាការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសនោះតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង កាលពីថ្ងៃចន្ទបានប្រាប់ទៅវេទិកាសាធារណៈមួយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថាគណបក្សនឹងជជែកជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងការងារឲ្យចាត់វិធានការជួយកម្មករឲ្យត្រឡប់ទៅខេត្តកំណើតពួកគេវិញដើម្បីចុះឈ្មោះនៅក្នុងប្រព័ន្ធបោះឆ្នោតឌីជីថលថ្មីរបស់កម្ពុជា។ លោក ឆៃអ៊ាង បានបន្តថាយុទ្ធនាការនេះរួមមានទាំងការជំរុញឲ្យ គ.ជ.ប ធ្វើការក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនៅខែតុលាជាពេលកម្មករត្រឡប់ទៅស្រុកកំណើត និងសុំឲ្យក្រសួងការងារអនុញ្ញាតឲ្យពួកគេទទួលបាន «ការឈប់សម្រាកពិសេស» ដើម្បីចុះឈ្មោះបោះឆ្នោត។ តំណាងរាស្រ្តរូបនេះបានបន្តថាប្រធានគណបក្សសង្គ្រោះជាតិលោក…
ភ្នំពេញៈ បន្ទាប់ពីបានប្រកាសពីការប្រគល់ដីសម្បទានដែលត្រូវបានដកហូតទៅឲ្យសហគមន៍បរិស្ថាន នៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ ដាស់តឿនអភិបាលខេត្តត្បូងឃ្មុំជាសាធារណៈ ឲ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនិងការកាប់ព្រៃឈើខុសច្បាប់។ ការដាស់តឿននេះត្រូវបានធ្វើឡើង ៨ ខែ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជាសាធារណៈនូវកិច្ចប្រតិបត្តិការបង្ក្រាបពេញទំហឹងទៅលើការជួញដូរឈើឆ្លងព្រំដែនខុសច្បាប់ នៅក្នុងបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ឆ្លងកាត់ការបាត់បង់ព្រៃឈើ និងបរាជ័យក្នុងការចុះបង្ក្រាប ជាពិសេសការឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសអស់ជាច្រើនទសវត្សរ៍ ក្រុមសកម្មជនការពារបរិស្ថានបានចាត់ទុកទង្វើរបស់លោកនាយករដ្ឋមន្រ្តីថា…
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើបច្ចុប្បន្នភាព «ក្រមសីលធម៌» របស់ខ្លួនដើម្បីលើកកម្ពស់ «ឥរិយាបថសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ» ក្នុងចំណោមសិល្បករកម្ពុជា។ នេះបើតាមមន្ដ្រីក្រសួងដែលបានថ្លែងកាលពីថ្ងៃអង្គារ។ កាលពីថ្ងៃចន្ទរដ្ឋមន្រ្តីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា បានកោះហៅឲ្យមានកិច្ចប្រជុំមួយដើម្បីចាប់ផ្តើមធ្វើសេចក្តីព្រាងវិសោធនកម្មថ្មីមួយទៅលើ «ក្រមសីលធម៌» ចាស់ដែលក្រសួងបាននិយាយថាចាំបាច់ត្រូវ «បង្កើតឲ្យមានការឯកភាពរួមគ្នា»ក្នុងចំណោមសិល្បករ និងអ្នកនិពន្ធអំពីរបៀបស្លៀកពាក់ឲ្យបានសមរម្យ និងអ្វីៗផ្សេងទៀតដែលត្រូវរួមបញ្ចូលនៅក្នុងការងាររបស់ពួកគេ។ លោក…
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ បានផ្ញើសេចក្តីស្នើសុំមួយទៅសមភាគីថៃ ដើម្បីជួយជំរុញរដ្ឋាភិបាលថៃឲ្យអនុវត្តវិធានការសុវត្ថិភាព សម្រាប់ការពារកម្មករជាជនជាតិខ្មែរដែលធ្វើការក្នុងឧស្សហកម្មនេសាទរបស់ថៃ ដែលភាគច្រើនស្ថិតនៅក្នុងលក្ខខណ្ឌការងារដូចជាទាសករ។ ជាសំណើរដែលក្រុមតស៊ូមតិបានឲ្យដឹងម្សិលមិញថា គួរតែត្រូវបានផ្ញើទៅជាយូរហើយ។ នៅក្នុងសំណើរនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ បានទទួលព័ត៌មានដែលគួរឲ្យទុកចិត្តបានជុំវិញការរំលោភបំពានទៅលើជនជាតិកម្ពុជាដែលធ្វើការនៅក្នុងឧស្សាហកម្មនេសាទក្នុងប្រទេសថៃ។ ទម្រង់នៃការរំលោភបំពានទាំងនោះរួមមាន ការបង្ខំឲ្យធ្វើការ និងការបង្ខំឲ្យប្រើប្រាស់ថ្នាំញៀនដើម្បីឲ្យកម្មករនេសាទមានកម្លាំងធ្វើការបានយូរ ព្រមទាំងបានអំពាវនាវឲ្យរដ្ឋាភិបាលថៃបង្កើតយន្តការមួយសម្រាប់ត្រួតពិនិត្យលើសិទ្ធិរបស់កម្មករចំណាកស្រុក។ ទោះបីជាយ៉ាងណា ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស…

