ភ្នំពេញៈ ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងត្រូវបានបន្ទោសដោយរដ្ឋមន្រ្តីក្រសួងព័ត៌មានថា «ដេកនៅពេលធ្វើការ» ដោយសារតែមិនបានធ្វើសេចក្តីរាយការណ៍ស្តីពីករណីជនជាតិវៀតណាមលើកគ្នាមកវាយសម្លាប់បុរសខ្មែរម្នាក់។ លោករដ្ឋមន្រ្តី ខៀវ កាញ្ញារិទ្ធ បានសរសេរនៅលើទំព័ររបស់លោកថា៖ «មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានជាមិនឃើញរាយការណ៍ពីរឿងទំនាស់ប្រជាជនខ្មែរនិងសហគមន៍វៀតណាម រហូតដល់មានស្លាប់។ បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយដាស់គាត់ឲ្យទៅធ្វើការផង»។ មិនអាចស្វែងរកព័ត៌មានសម្រាប់ទំនាក់ទំនងទៅមន្ទីរព័ត៌មានខេត្តព្រៃវែងបានឡើយកាលពីម្សិលមិញ។ លោក អ៊ុំ គឹមសាន អធិការរងស្រុកពាមរ…
Browsing: ប៊ុន សេងគង់
មណ្ឌលគិរី៖ ក្រុមឧទ្យានុរក្សមកពីតំបន់ជម្រកសត្វព្រៃស្រែពកនៅខេត្ត មណ្ឌលគិរី បានឃាត់ខ្លួនបុរសពីរនាក់ និងអនីតិជនម្នាក់ ដែលកំពុងតែរត់ពន្ធសត្វព្រៃជាង ៥០ ក្បាល កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមការឲ្យដឹងរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) និង នគរបាលស្រុក កោះញែក។ តាមការឲ្យដឹងរបស់លោក អ៊ុន ចក្រី អ្នកនាំពាក្យរបស់អង្គការ WWF ជនសង្ស័យរួមមានឈ្មោះ…
ភ្នំពេញៈ បុគ្គលិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបុគ្គលិកជាប់កិច្ចសន្យាដទៃៗទៀតនឹងត្រូវតម្រូវឲ្យធ្វើការ ៧ ថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ៥ ខែខាងមុខដើម្បីចុះឈ្មោះអ្នកបោះឆ្នោតជិត ១០ លាននាក់នៅមុនការបោះឆ្នោត។ នេះបើតាមការប្រកាសរបស់ គ.ជ.ប. កាលពីចុងសប្តាហ៍មុន។ អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានថ្លែងថាការដឹកមកយឺតនៃកុំព្យូទ័រដែលត្រូវការសម្រាប់ការចុះឈ្មោះដែលផ្តល់ដោយសហភាពអឺរ៉ុប និងដឹកដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS)…
ភ្នំពេញៈ បើយោងតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃលោក កែវ វណ្ណថន បានឲ្យដឹងថាមានជនជាតិវៀតណាមចំនួន ៣២ នាក់ត្រូវបានចាប់ខ្លួនដោយការឆ្មក់ចូលរបស់ប៉ូលិសអន្តោប្រវេសន៍នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។ លោក វណ្ណថន បាននិយាយថា៖ «ពួកគេបានរស់នៅទីនេះដោយខុសច្បាប់មានន័យថាពួកគេមិនមានលិខិតឆ្លងដែនទេ»។ អាជ្ញាធរបានធ្វើការបង្ក្រាបលើជនបរទេសដែលគ្មានឯកសារចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្ល៉េះហើយតួលេខជនបរទេសដែលបានចាប់ខ្លួនភាគច្រើនគឺជាជនជាតិវៀតណាម។ ខណៈពេលដែលមានសំណួរនៃការប្រកាន់ពូជសាសន៍ទៅលើជនជាតិវៀតណាមដែលត្រូវបានលើកឡើងកាលពីពេលមុនតែលោក វណ្ណថន បានទទូចថាវាមិនមែនជាករណីនេះទេ។ លោកបាននិយាយថា៖ «យើងមិនរើសអើងប្រឆាំងនឹងជាតិសាសន៍ណាមួយនោះទេ។…
ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលីបានស្នើផ្តល់ការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មលើការស៊ីឈ្នួលពពោះជំនួស។ លោកស្រីឯកអគ្គរដ្ឋទូតអូស្រ្តាលី Angela Corcoran បានផ្តល់ការជួយនេះក្នុងកិច្ចប្រជុំមួយជាមួយនឹងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា កាលពីចុងសប្តាហ៍មុននៅឯទីស្នាក់ការកណ្តាលរបស់ក្រសួងយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គីម សន្តិភាព ថ្លែងថា៖ «អូស្រ្តាលីបានជួយឧត្ថម្ភដល់ក្រសួងយុត្តិធម៌នាពេលកន្លងមកលើបញ្ហាមួយចំនួនដែលទាក់ទងទៅនឹងកុមារ។ ភាគច្រើនពួកគេគិតអំពីសិទ្ធិកុមារ»។ លោកបន្តថា៖ «អ្វីដែលពួកគេបានលើកឡើងក៏ជាករណីដែលទាក់ទងទៅនឹងសិទ្ធិកុមារដែរ។ សេចក្តីលម្អិតនៃការផ្តល់ជំនួយនោះគឺមិនទាន់ត្រូវបានដាក់ចេញនៅឡើយទេហើយសេចក្តីព្រាងច្បាប់ក៏កំពុងស្ថិតក្រោមការពិចារណាដែរ»។ លោកបន្តថា៖ «យើងមិនទាន់បានពិភាក្សាគ្នាពីបញ្ហានេះឲ្យបានលម្អិតនៅឡើយទេ»។…
ភ្នំពេញៈ អង្គការតម្លាភាពអន្តរជាតិកម្ពុជាដែលជាអង្គការប្រឆាំងអំពើពុករលួយក្រៅរដ្ឋាភិបាល (NGO) និងអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលកាលពីម្សិលមិញបានស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យកែប្រែលក្ខខណ្ឌច្បាប់របស់ខ្លួនដើម្បីអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អាចថតយករូបភាព និងថតជាវីដេអូនៅពេលរាប់សន្លឹកឆ្នោត។ អង្គការទាំងពីរនេះបានជួបជាមួយអ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា ដើម្បីស្នើសុំឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌច្បាប់មួយចំនួនដើម្បីជាការរួមចំណែកជួយឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយមានតម្លាភាព និងគួរឲ្យទុកចិត្តបាន។ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងថា៖ «[បម្រាម] នេះគឺមិនល្អនោះទេខណៈពេលដែលយើងចង់បង្កើនឲ្យមានការជឿទុកចិត្តពីគណបក្សប្រកួតប្រជែងនយោបាយផ្សេងៗ និងអ្នកបោះឆ្នោត។ ការហាមឃាត់នេះគួរតែរក្សាទុកនៅពេលដែលមនុស្សចូលទៅបោះឆ្នោតបានហើយ»។…
ភ្នំពេញៈ យោងតាមរបាយការណ៍ក្នុងខែមិថុនាឆ្នាំ ២០១៦ ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានឲ្យដឹងថាចំនួនមនុស្សដែលបានស្លាប់ដោយឧបទ្ទវហេតុគ្រាប់មីនបានកើនឡើងទ្វេដងដល់ចំនួន ២០ នាក់នៅឆមាសទីមួយនៃឆ្នាំ ២០១៦ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៥ ដែលមានតែចំនួន ១១ នាក់បើទោះបីជាចំនួនអ្នករងរបួសបានធ្លាក់ចុះចំនួន ៤៧ ភាគរយពោលគឺពី ៥៥ ចុះមក ២៩…
ភ្នំពេញៈ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្តោតលើជនពិការ កាលពីម្សិលមិញបានអំពាវនាវឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់អត្តសញ្ញាណជនពិការ ដើម្បីជំនួយទៅដល់ពួកគាត់ក្នុងការបោះឆ្នោត ២ឆ្នាំខាងមុខទៀត។ លោក ងិន សៅរ័ត្ន ប្រធានអង្គការជនពិការកម្ពុជា បានស្នើថា គ.ជ.ប គួរតែបន្ថែមតារាងឈ្មោះមួយទៀតនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីកំណត់ចំណាំម្ចាស់សន្លឹកឆ្នោតដែលជាជនពិការ។ លោកនិយាយថា៖ «នៅក្នុងការបោះឆ្នោតនីមួយៗ គ.ជ.ប ពុំដឹងថា តើជនពិការប៉ុន្មាននាក់ដែលនឹងមកបោះឆ្នោតនោះទេ…
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ (CNRP) កំពុងធ្វើការពិចារណាធ្វើសេចក្តីស្នើសុំជាផ្លូវការឲ្យរាជរដ្ឋាភិបាលបង្កើតមណ្ឌលបោះឆ្នោតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ សម្រាប់ម្ចាស់ឆ្នោតជាកម្មករចំណាកស្រុក នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ នាឆ្នាំក្រោយ។ គណបក្សប្រឆាំងនេះបានអំពាវនាវឲ្យមានការផ្តល់ឱកាសកាន់តែល្អប្រសើរទៅដល់ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ដែលរស់នៅក្រៅប្រទេស ក្នុងការបោះឆ្នោត ហើយការដាក់មណ្ឌលនៅតាមតំបន់ព្រំដែនអាចនឹងផ្តល់ជាជម្រើសមួយទៀតជំនួសឲ្យការបោះឆ្នោតដោយពុំចាំបាច់ចូលមកក្នុងប្រទេស ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងកាលពីខែកុម្ភៈថា ពុំអាចធ្វើទៅបាននោះឡើយ។ លោក សុន ឆៃ…
ភ្នំពេញៈ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មករ-កម្មការីនី ក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០១៦ មានការថយចុះ ២៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីម្សិលមិញ។ គិតមកដល់ខែមិថុនា ឆ្នាំ ២០១៦ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ២,២៥៩ ករណី…

