ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីម្សិលមិញបានប្រកាសថាពួកគេនឹងធ្វើការប្រមូលផ្តុំដើម្បីដាក់សម្ពាធឲ្យសភាអាមេរិកអនុម័តសេចក្តីសម្រេចពីរដែលនឹងអនុវត្តការដាក់សម្ពាធការទូត និងទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ ក្រុមនេះគ្រោងប្រមូលផ្តុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅជិតអគារ Capitol Building នៅថ្ងៃទី ១០ មិថុនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ សេចក្តីប្រកាសព័ត៌មាននេះប្រកាសថា៖ «យើងកំពុងធ្វើការប្រមូលផ្តុំគ្នាដើម្បីឲ្យសភាអនុម័តសេចក្តីសម្រេចមួយទាមទារឲ្យក្រសួងការបរទេសអាមេរិកដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលរបស់លោក [នាយករដ្ឋមន្រ្តី] ហ៊ុន សែន រហូតទាល់តែអ្នកទោសនយោបាយអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតត្រូវបានដោះលែង»។ សេចក្តីថ្លែងការណ៍នេះក៏បានអំពាវនាវឲ្យមានសេចក្តីសម្រេចមួយដើម្បីបង្កើត…
Browsing: ប៊ុន សេងគង់
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញបានធ្វើការព្រមានទៅដល់សាធារណជនកុំឲ្យជឿទុកចិត្តទៅលើព័ត៌មានទាំងឡាយណាដែលត្រូវបានបង្ហោះទៅលើទំព័រ Facebook ក្លែងក្លាយដែល តំណាងឲ្យក្រសួងនេះ។ សេចក្តីថ្លែងការណ៍មួយស្តីពីទំព័រ Facebook របស់ខ្លួន ក្រសួងបានឲ្យដឹងថា ប្រជាពលរដ្ឋអាចនឹងមានការភ័ន្តច្រលំទំព័រ Facebook ក្លែងក្លាយថា ជាទំព័រផ្លូវការរបស់ក្រសួង ដោយសារតែទំព័រទាំងនោះប្រើប្រាស់ស្លាកសញ្ញាក្រសួង។ សេចក្តីថ្លែងការណ៍បន្តថា៖ «កាលពីពេលថ្មីៗនេះ ក្រសួងបានរកឃើញថា មានទំព័រ…
ភ្នំពេញៈ តាមការសិក្សាមួយដែលបានផ្សព្វផ្សាយកាលពីខែធ្នូដោយអង្គការមិនមែនរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ឈ្មោះថា People In Need និងសមាគមធាងត្នោតបានឲ្យដឹងថាពលរដ្ឋនៅរាជធានីភ្នំពេញបានកំណត់គ្រោះទឹកជំនន់ជាមហន្តរាយទី ១ ហើយភ្លើងឆេះចំណាត់ថ្នាក់ទី ២ និងសំរាមស្អុយក្នុងចំណាត់ថ្នាក់ទី ៣។ ក្រុមអ្នកជំនាញបានឲ្យដឹងថាគ្រោះទឹកជំនន់បានកើនឡើងចាប់ពីទីក្រុងនេះត្រូវគេចាក់ដីលុបបឹងធម្មជាតិ ២៥ កន្លែងសម្រាប់អភិវឌ្ឍអចលនវត្ថុ។ ទន្ទឹមនឹងនេះប្រព័ន្ធលូមិនគ្រប់គ្រាន់ដែលស្ទះជាញឹកញាប់ ឬស្ទះមកពីការសាងសង់មិនអាចបញ្ចេញទឹកបានលឿនទេ។ អ្នកនិពន្ធបានសរសេរថា៖ «គ្រោះមហន្តរាយប្រមូលផ្តុំនៅខណ្ឌជាយរាជធានី។ តំបន់ទាំងនេះមានការអភិវឌ្ឍ…
សៀមរាប៖ ក្រុមហ៊ុនដំរីអង្គរបានសន្យាថា នឹងកាត់បន្ថយម៉ោងដឹកភ្ញៀវរបស់សត្វដំរី បន្ទាប់ពីដំរីញីឈ្មោះសំបូរ ដែលជាដំរីមួយក្បាលក្នុងចំណោមដំរីដឹកភ្ញៀវទេសចរជុំវិញតំបន់ប្រាសាទអង្គរទាំង ១៤ ក្បាលរបស់ក្រុមហ៊ុននេះ បានងាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលក្រុមអ្នករិះគន់បានលើកឡើងថា ការឲ្យក្រុមហ៊ុននេះរួចខ្លួនដោយគ្រាន់តែសន្យាបែបនេះ គឺធូស្រាលពេកហើយ។ កាលពីមុន ដំរីទាំងនេះត្រូវធ្វើការដឹកភ្ញៀវពីរវេនក្នុងមួយថ្ងៃ គឺពីម៉ោង ៧:៣០ ដល់ ម៉ោង ១០:២០ នាទីព្រឹក និង…
ភ្នំពេញៈ មួយឆ្នាំ បន្ទាប់ពីការផ្លាស់ប្ដូរដ៏ធំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីថ្លែងការណ៍មួយផ្សព្វផ្សាយពីសមិទ្ធិផលរបស់ខ្លួន រួមមានការសាកល្បងចុះឈ្មោះបោះឆ្នោតតាមអនឡាញ និងការពិគ្រោះយោបល់ពីម្ចាស់ជំនួយនានា ដូចជា សហភាពអឺរ៉ុប និងជប៉ុន ខណៈក្រុមអ្នកសង្កេតការណ៍មួយនិយាយថា ទោះបីមានការរិះគន់ចំពោះកំណែទម្រង់នេះក្តី ប៉ុន្តែហាក់មានភាពប្រសើរឡើង។ ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១២ ខែមេសា គ.ជ.ប បាននិយាយថា ខ្លួននឹងផ្សព្វផ្សាយបទបញ្ញត្តិនៃការចុះឈ្មោះបោះឆ្នោតតាមអនឡាញនាចុងខែនេះ។…
ភ្នំពេញៈ រាជរដ្ឋាភិបាលក្រុងភ្នំពេញ បានសម្តែងការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបន្តបើកទំនប់វារីអគ្គិសនី Jinhong ដើម្បីបង្ហូរទឹកចូលមកក្នុងទន្លេមេគង្គ បើទោះបីជាការធ្វើបែបនេះទំនងជាជួយបានតិចតួច ទៅដល់ការបន្ធូរបន្ថយគ្រោះរាំងស្ងួតយ៉ាងណាក្តី។ ក្រសួងការបរទេស និងក្រសួងធនធានទឹកកម្ពុជា បានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយថា៖ «ការបើកបង្ហូរទឹកចូលមកក្នុងទន្លេមេគង្គបានបង្ហាញជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិការល្អ ទៅលើការគ្រប់គ្រង់ធនធានទឹក រវាងប្រទេសតាមដងទន្លេមេគង្គ និងប្រទេសចិន»។ លោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានជូនដំណឹងស្តីពីការសម្រេចចិត្តនេះមកដល់ ទេសរដ្ឋមន្រ្តី…
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញ បានធ្វើការប៉ានស្មាននៅក្នុងសេចក្តីជូនដំណឹងមួយថា ប្រទេសកម្ពុជានឹងទទួលរបបខ្យល់មូសុងយឺតនៅក្នុងឆ្នាំនេះ ជាហេតុនាំឲ្យពុំមានភ្លៀងធ្លាក់ខ្លាំងរហូតពាក់កណ្តាលទី ២ នៃរដូវវស្សាខាងមុខនេះ។ សេចក្តីប្រកាសបានឲ្យដឹងថា ខ្យល់មូសុងនៅឆ្នាំនេះនឹងចាប់ផ្តើមនៅអាទិត្យទី ២ នៃខែឧសភា ហើយនឹងស្ងប់ទៅវិញរហូតដល់ខែ សីហា បន្ទាប់ពីវាបានឈានទៅដល់កម្ពស់ទឹកភ្លៀងពីមធ្យមមកខ្ពស់។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក…
មណ្ឌលគិរីៈ បុរសវ័យ ២៩ ឆ្នាំម្នាក់ ជាជនសង្ស័យរំលោភ និងសម្លាប់ក្មេងស្រីម្នាក់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរីបានចង់កសម្លាប់ខ្លួនបន្ទាប់ពីបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃនោះរួច។ នេះបើយោងទៅតាមការឲ្យដឹងរបស់សមត្ថកិច្ចស្រុកកោះញែក កាលពីម្សិលមិញ។ លោក ខ្លូត សុភា ស្នងការនគរបាលស្រុកបានរៀបរាប់ថា ជនសង្ស័យឈ្មោះ ក្រេក ខ្វាក់ ជាជនជាតិព្នង ត្រូវបានគេចោទថា បានរំលោភលើក្មេងស្រីអាយុ ១២…
ភ្នំពេញៈ កាតាឡុកស្រាវជ្រាវមួយដែលបណ្តុំទៅដោយទីតាំងនិងវត្ថុ¾បុរាណដែលត្រូវបានគេរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ដែលជាទូទៅត្រូវបានគេស្គាល់តាមរយៈឈ្មោះថា ភ្នំគូលែន ត្រូវបានដាក់សម្ភោធជាផ្លូវការ កាលពីថ្ងៃម្សិលមិញនេះនៅក្រសួងបរិស្ថាន។ បញ្ជីទីកន្លែងប្រវត្តិសាស្រ្តនៅឧទ្យានជាតិព្រះ ជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) ដែលមានកម្រាស់ជិត ២០០ ទំព័រ នឹងត្រូវបានបោះពុម្ភផ្សាយជាភាសាខ្មែរ ដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនេះ ដោយរួមមានប្រជុំទៅដោយរូបថត អមជាមួយនឹងការពិព៌ណនាពីរចនាបថ រជ្ជកាលសាងសង់ និងទីតាំងភូមិសាស្រ្តនៃប្រាសាទបុរាណនានានៅទីនោះ។ …
ភ្នំពេញៈ បន្ទាប់ពីបានភៀសខ្លួនគេចពីការធ្វើទុក្ខបុកម្នេញខាងសាសនានៅប្រទេសមីយ៉ាន់ម៉ារួចមកលោក Mohammed Rashid ដែលជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ិស្លាមចុងក្រោយបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញប៉ុន្តែឥឡូវនេះគាត់មានបញ្ហាសុខភាពចង់ចេញទៅព្យាបាលនៅក្រៅប្រទេសកម្ពុជា។ លោក Rashid បានធ្វើដំណើរទៅម៉ាឡេស៊ីបន្ទាប់មកគាត់បានជិះទូកទៅអូស្ត្រាលី។ លោកត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងលើកោះ Nauru ជិតពីរឆ្នាំបន្ទាប់មកគាត់បានយល់ព្រមផ្លាស់មកកម្ពុជាក្រោមកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៥៥ លានដុល្លារអូស្ត្រាលី។ ឥឡូវនេះបន្ទាប់ពីបានរស់នៅកម្ពុជាបួនខែមកលោក Rashid មានអារម្មណ៍ពោរពេញទៅដោយការឈឺចាប់។ ក្នុងអំឡុងបទសម្ភាសមួយជាមួយភ្នំពេញប៉ុស្តិ៍កែងដៃរបស់គាត់នៅរុំរបួសតូចជាកន្លែងដែលលោកបានយកម្ជុលចាក់ហើយគាត់បានចង្អុលកន្លែងឈឺចាប់គឺនៅត្រង់ក្រោមឆ្អឹងសន្ទះទ្រូងរបស់គាត់។ ដោយម្តងញាក់មុខ…

