Browsing: ប៊ុន សេងគង់

ភ្នំពេញៈ ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ចំពោះ​និយោជក​ក្នុង​វិស័យ​កាត់ដេរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ដើម្បី​ធានា​នូវ​សុខភាព​ និង​សុវត្ថិភាព​កម្មករ​តាម​រោងចក្រ​ពិសេស​ក្នុង​រដូវក្តៅ​ខុស​ពី​ធម្មតា​នេះ ។ ក្នុង​សេចក្តី​ជូន​ដំណឹង​ក្រសួង​បាន​ប្រាប់​និយោជក​បើក​ខ្យល់​ចេញ​ចូល​យ៉ាង​ហោច ១ ម៉ោង​មុន​ពេល​កម្មករ​ចាប់​ផ្តើម​ធ្វើការ​ចៀសវាង​រាំងស្ទះ​ខ្យល់​បើក​ទ្វារ និង​បង្អួច​ផ្តល់​ទឹក​ស្អាត​គ្រប់គ្រាន់​ពិនិត្យ​បំពង់​ពន្លត់​អគ្គិភ័យ​រៀបចំ​ផែនការ​ជម្លៀស​ហើយ​ផែនការ​បន្ទាន់​សម្រាប់​សារធាតុ​គីមី​ដែល​កំពុង​ប្រើប្រាស់។ លក្ខខណ្ឌ​ទាំង​នេះ​ភាគច្រើន​មាន​ក្នុង​ច្បាប់​ការងារ​កម្ពុជា​ប៉ុន្តែ​លក្ខខណ្ឌ​នេះ​មាន​ភាព​បន្ទាន់​ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង «​ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ខ្សោះ​ជាតិ​ទឹក​ ឬ​ងាយ​ឈឺ»។ លោក ពៅ ស៊ីណា ប្រធាន​សហជីព​ចលនា​សមូហភាព​កម្មករ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ក្រសួង​គួរ​ត្រួត​ពិនិត្យ និង​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព។ លោក​បាន​បន្ត​ថា៖ «​ជាទូទៅ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​និយោជក​មិន​​ចាប់​អារម្មណ៍​លើ​ការ​ជូន​ដំណឹង​នេះ​ទេ​។…

ភ្នំពេញៈ កម្មករ​កាត់ដេរ​ ៣០ ​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក​កាលពី​ម្សិលមិញ​បន្ទាប់ពី​បាន​ដួល​សន្លប់​នៅពេល​ព្រឹក​នៅ​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​គឺ​​បី​ថ្ងៃ​បន្ទាប់ពី​បុគ្គលិក​ ៣៩ ​នាក់​នៅ​រោងចក្រ​ដដែល​នេះ​ត្រូវ​បាន​បញ្ជូន​​​ទៅ​ព្យាបាល​ដោយ​មាន​រោគសញ្ញា​ប្រហាក់​ប្រហែល​គ្នា​កាលពី​ថ្ងៃ​សុក្រ។ ថ្នាក់​គ្រប់គ្រង​នៅ​រោងចក្រ​កាត់ដេរ​របស់​ចិន​ ជុន ចៅ បាន​បដិសេធ​សំណើ​សុំ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​នេះ​កាលពី​ម្សិលមិញ​។ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ ប៉ុក វណ្ណថា ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​ករណី​ដួល​សន្លប់​នៃ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការ​ស៊ើប​អង្កេត​បឋម​បាន​បង្ហាញ​​ពី​បញ្ហា​កង្ហារ​បញ្ចេញ​ខ្យល់​មិន​ល្អ​ដែល​បណ្តាល​ឲ្យ​កើត​ករណី​ដួល​សន្លប់​នេះ។ លោក​ថា៖ «កង្ហារ​ខ្យល់​ស្រូប​​ក្លិន​មិន​ល្អ​ពី​បង្គន់។ យើង​បាន​​ស្នើ​ឲ្យ​ពួកគេ​ប្តូរ​ប្រព័ន្ធ​​​ខ្យល់​ចេញ​ចូល​ហើយ​រោងចក្រ​បាន​សន្យា​ថា​នឹង​ធ្វើការ​ផ្លាស់ប្តូរ​ឲ្យ​បាន​មុន​​ថ្ងៃ​ចន្ទ [ម្សិលមិញ]។ ទោះ​យ៉ាងណា​ពួកគេ​បាន​បញ្ចប់​ដោយ​ផ្នែក​ប៉ុណ្ណោះ​ហើយ​ឱ្យ​កម្មករ​ធ្វើការ​កាត់ដេរ​សម្លៀក​បំពាក់​»។…

ក្រចេះ: មនុស្ស​ ៥ ​នាក់​ក្នុង​ចំណោម​ ៤២ នាក់​ជា​សិស្ស និង​ឪពុក​ម្ដាយ​ដែល​សង្ស័យ​ពុល​នំបុ័ង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ពី​​ម្សិលមិញ​ខណៈ​ដែល​អ្នក​ខ្លះ​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​បាន​បរិភោគ​នំប៉័ង​​ក្នុង​កម្មវិធី​មួយ​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ពី​ថ្ងៃ​សៅរ៍។ លោក ឌួង សុទ្ធី អធិការ​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​​ពី​ម្សិលមិញ​ថា​ជនរងគ្រោះ​ទាំង​នោះ​មាន​សិស្ស​ចំនួន​ ៣៥ ​នាក់​រៀន​ចាប់​ថ្នាក់​ទី ៤ ដល់​ទី ៦ និង​ឪពុក​ម្តាយ​ ៧ នាក់​ដែល​បាន​​​បរិភោគ​នំប៉័ង​នៅ​សាលា​បឋម​សិក្សា​ឆ្លូង​ក្នុង​អំឡុង​ពេល​ប្រកួត​អំណាន។ លោក​បាន​ថ្លែង​ថា​មនុស្ស​ប្រហែល​…

ភ្នំពេញៈ លោក កឹម សុខា ប្រធាន​ស្តីទី​របស់​គណបក្ស​ប្រឆាំង​កំពុង​​​​ជួប​រឿង​អាស្រូវ​​មួយ​​ទៀត​នៅពេល​ដែល​ខ្សែ​អាត់​ថត​សំឡេង​ត្រូវ​បាន​បញ្ចេញ​នៅ​លើ​ហ្វេសប៊ុក​ពី​ម្សិលមិញ​ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក​ដែល​ក្នុង​​​ខ្សែ​អាត់​ថត​សំឡេង​នោះ​អ្នក​ប្រើប្រាស់​នោះ និង​បុរស​ម្នាក់​ដែល​គេ​ចោទ​ប្រកាន់​ថា​ជា​លោក កឹម សុខា បាន​​និយាយ​​អំពី​ទំនាក់​ទំនង​​របស់​ពួកគេ​ និង​​​របៀប​ដែល​​វា​ត្រូវ​បាន​​លាតត្រដាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្នុង​ខ្សែ​​អាត់​ថត​សំឡេង​​​ជាច្រើន​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ​ថា Mon Srey ​ជា​គណនី​​ដែល​ហាក់បី​ដូចជា​ទើប​​បង្កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​​ការ​សន្ទនា​នោះ​បាន​លើក​ឡើង​ពី​ករណី​អ្នក​​ទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ទៅ​ទីក្រុង​បាងកក​ដោយ​ស្រ្តី​នោះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ខ្លួន​អាច​មាន​ផ្ទៃពោះ។ ក្នុង​ខ្សែ​អាត់​ថត​សំឡេង​ដែល​បាន​បង្ហោះ​កាលពី​ម្សិលមិញ និង​ដែល​បាន​បង្ហាញ​ថា​បាន​ថត​នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​ស្ត្រី​ម្នាក់​នោះ​បាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​​ញ៉ាំ​បង្អែម​ខ្ញុំ​មាន​អារម្មណ៍​ចង់​ក្អួត​។ បុរស​ម្នាក់​ក្នុង​ខ្សែ​អាត់​នោះ​បាន​ឆ្លើយតប​ថា៖…

ភ្នំពេញៈ អ្នក​វិភាគ​​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ថ្លែង​ថា​កម្ពុជា​មិន​ត្រូវ​បាន​​បំពាក់​នូវ​​ឧបករណ៍​​​ចាំបាច់​សម្រាប់​ការ​​ដោះស្រាយ​បញ្ហា​ផ្ទុះ​ឡើង​​នៃ​ជំងឺ​​ជាទូទៅ​នោះ​ទេ។ ប្រទេស​នេះ​ខ្វះខាត​ហេដ្ឋារចនា​សម្ព័ន្ធ​លើ​​វិស័យ​សុខាភិបាល​សម្រាប់​បញ្ហា​សុខភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្លួន​។ ​នេះ​បើ​តាម​លោក អៀរ សុផល អ្នក​និពន្ធ​​នៃ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​៖ «​ការ​ពឹង​ផ្អែក​លើ​ជំនួយ​ក្នុង​ប្រទេស​កម្ពុជា​៖ របៀប​ដែល​​ជំនួយ​បរទេស​បន្ទាប​ប្រជាធិបតេយ្យ​»។ លោក សុផល ក៏​បាន​ធ្វើការ​​ស្រាវជ្រាវ​លើ​ការ​គ្រប់គ្រង​ និង​ការ​ឃ្លាំ​មើល​​ជំងឺ​ឆ្លង និង​​ក្នុង​ប្រទេស​កម្ពុជា​​ផង​ដែរ​។ លោក​បាន​សួរ​ថា​៖ «​តើ​ខ្លួន​នឹង​​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​​ចាំបាច់​ដូចម្តេច​ដើម្បី​​ដោះស្រាយ​ជាមួយ​ការ​ផ្ទុះ​ឡើង​ដែល​មាន​លក្ខណៈ​ធំៗ​»។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ ​មក​ប្រទេស​កម្ពុជា​​បាន​​បង្កើត​ផែនការ​ការងារ​ដើម្បី​​អភិវឌ្ឍ​សមត្ថភាព​ជាតិ​​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​​ដែល​លេច​ឡើង​​ និង​ហានិភ័យ​នៃ​ជំងឺ​សាហាវៗ​ដទៃៗ​ទៀត​។…

កោះកុងៈ ក្រសួង​រ៉ែ​ និង​ថាមពល​កំពុង​គ្រោង​ចេញ​​នូវ​លទ្ធផល​​នៃ​ការ​​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​​​នៃ​ការ​បូមខ្សាច់​ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស​ក្នុង​​ខេត្ត​កោះកុង​ដោយ​ក្រុមហ៊ុន​ពីរ​ «​​នា​ពេល​ឆាប់ៗ​​»។ នេះ​បើ​​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​លោក ម៉េង ស័ក្តធារ៉ា ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ។ សកម្មជន​មកពី​អង្គការ​មាតា​ធម្មជាតិ​បាន​អះអាង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​គឺ​ក្រុមហ៊ុន International Rainbow Company Ltd និង​​ក្រុមហ៊ុន Direct Access Ltd. បាន​ទៅ​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​​បាន​ធ្វើការ​សិក្សា​​ពី​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​ និង​សហគមន៍​នេសាទ​។ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​លោក…

សៀមរាបៈ នគរបាល​ក្នុង​ខេត្ត​សៀមរាប​ឥឡូវ​នេះ​​​កំពុង​តាមដាន​អ្វី​ដែល​ពួកគេ​សង្ស័យ​ថា​ជា​ក្រុម​ធំ​មួយ​ក្នុង​ការ​ក្លែង​បន្លំ​យក​លុយ​ពី​ទូ​ ATM។​​ នេះ​បើ​តាម​​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀមរាប​លោក ហុក ប៊ុនហាវ បាន​ថ្លែង​កាលពី​ម្សិលមិញ​។ ការ​អត្ថាធិប្បាយ​របស់​​លោក ប៊ុនហាវ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ជនបរទេស​ដែល​រង​ការ​ចោទ​ថា​បាន​ស៊ក​ឧបករណ៍​ក្លែងក្លាយ​ទៅ​ក្នុង​ទូ ATM ​ដើម្បី​ដឹង​ពី​ព័ត៌មាន​កាត​ឥណទាន​របស់​អតិថិជន​ហើយ​ក៏​លួច​ប្រាក់​។ នគរបាល​បាន​ឃើញ​ជនជាតិ​ប៊ុលហ្គារី​ម្នាក់​ឈ្មោះ Tsvetozar Nikolaev Stoyanov ​អាយុ​ ២៨ ​ឆ្នាំ​កំពុង​​ប្រព្រឹត្ត​អំពើ​ក្លែង​បន្លំ​ម៉ាស៊ីន​ ATM…

ភ្នំពេញៈ អគ្គីភ័យ​ទ្រង់ទ្រាយ​ធំ​​ជាលើក​ទីពីរ​នៅ​ក្នុង​រដូវកាល​ចូលឆ្នាំ​ប្រពៃណី ចិន-វៀតណាម ​ឆ្នាំនេះ​ បាន​កើត​ឡើង​កាល​ពីថ្ងៃ​ម្សិល​មិញ​មួយ​ទៀត នៅ​សហគមន៍​ក្រីក្រ​មួយ​ ក្នុង​ខណ្ឌច្បារ​អំពៅ​នៃ​រាជធានី​​ភ្នំពេញ ​ដោយ​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​អស់​ទាំង​ស្រុង​ចំនួន​ ៩ ខ្នង។ លោក អ៊ាង ស៊ីផាន អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ​បាន​កើត​ឡើង​នៅ​វេលាម៉ោង ១១ កន្លះ​ព្រឹក នៅ​សហគមន៍​និរោធ ដែល​មាន​ទីតាំង​នៅជិត​វត្ត​និរោធ។ ក្រុម​សមត្ថ​កិច្ច​ត្រូវ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពន្លត់​អគ្គីភ័យ​រហូត​ដល់​ទៅ…

ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់​បាន​មក​​ធ្វើ​ការ​តវ៉ា​នៅ​ទីស្នាក់​ការ​របស់​ធនាគារ​ពិភព​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​បាន​ទាមទារ​សុំ​ជួប​ជាមួយ​នឹង​លោក Alassane Sow ជា​ប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា និង​ថែម​ទាំង​បាន​គប់​ពង​មាន់​​ជា​ច្រើន​ទៅ​លើ​អគារ​ទីស្នាក់​ការ​ បន្ទាប់​ពី​ការ​ទាម​ទារ​របស់​ពួកគេ​​ត្រូវ​បាន​ច្រាន​ចោល។ ក្រុម​អ្នក​តវ៉ា ដែល​កំពុង​តែ​ស្វែង​រកដំណោស្រាយ​ចំពោះ​វិវាទ​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ បាន​ឲ្យ​ដឹង​​​ថា ពួកគេ​​មាន​​ការ​នឿយណាយ​​​ជា​ខ្លាំង ​បន្ទាប់​ពី​បាន​ធ្វើ​ការ​តវ៉ា​អស់​រយៈ​ពេល​​ជិត ១០​​ឆ្នាំ ហើយ​ធនាគារ​ពិភព​លោក​ត្រូវ​មាន​តួនាទី​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​សារ​តែ​ស្ថាប័ន​នេះ​បាន​គាំទ្រ​ទៅលើរាជ​​រដ្ឋាភិបាល​តាម​រយៈ​ជំនួយ​របស់​ខ្លួន។ ញត្តិ​មួយ​របស់​អ្នក​តវ៉ា​សម្រាប់​ផ្ញើ​ទៅកាន់លោក Allassane Sow ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មាន​សេចក្តីថា៖…

ភ្នំពេញៈ បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ជន​អនាមិក​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ប្តឹង​មេបញ្ជាការ​រង​ភូមិ​ភាគ​ដែល​រួម​បញ្ចូល​ការ​ចោទ​ប្រកាន់​ថា​បាន​កាត់​ប្រាក់​ខែ​ទាហាន​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើការ​ស៊ើបអង្កេត​ហើយ​លោក​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ​ប្រកាស​ថា​ការ​ចោទ​ប្រកាន់​នោះ​មិន​ពិត​ទេ។ កាលពី​ថ្ងៃ​ពុធ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បង្ហោះ​សេចក្តី​សង្ខេប​នៃ​ពាក្យ​បណ្តឹង​ដែល​គ្មាន​ចុះ​កាលបរិច្ឆេទ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​ធ្វើការ​ចោទ​ប្រកាន់​ជាច្រើន​លើ​លោក ឈៀ ស៊ីដារ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ភូមិ​ភាគ​ខេត្ត​កណ្តាល​ដែល​រួម​មាន​ការ​កាត់​ប្រាក់​ខែ​របស់​ទាហាន​ចំនួន ២៨ ០០០ រៀល​ ការ​បង្កើត​ទាហាន​ខ្មោច​ជាង ១០០ នាក់​ដើម្បី​យក​ប្រាក់​បន្ថែម​ ការ​មិន​បង់​ថ្លៃ​ភ្លើង​សម្រាប់​កសិដ្ឋាន​របស់​គាត់ និង​ការ​ឱ្យ​មាន​បុគ្គលិក​ចំនួន ៣៥ នាក់​បំពេញ​ការងារ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។…