Browsing: វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

បេក្ខនារីបវរកញ្ញាកូរ៉េខាងត្បូងឆ្នាំ២០១៣មានទម្រង់មុខអក្សរV ស្រដៀងៗគ្នា រាល់​ដង​ពេល ដែល​យើង​សម្លឹង​មើល​ទៅ​រូបថត​តារា​កូរ៉េ​ដ៏​ស្រស់ស្អាត​នោះ យើង​សង្កេត​ឃើញ​ថា​ផ្ទៃមុខ​របស់​ពួកគេ​សុទ្ធសឹង​តែ​មាន​ទម្រង់​ប្រហាក់ប្រហែល​គ្នា។ ថ្មីៗ​នេះ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ប្រទេស​កូរ៉េ​ខាង ត្បូង ពេល​ដែល​គេ​ដាក់​រូបថត​បេក្ខនារី​ទាំង​២០​នាក់​នោះ​តម្រៀប​គ្នា គេ​សង្កេត​ឃើញ​ថា​ទម្រង់​មុខ​របស់​ពួកនាង​ស្រដៀង​គ្នា​ណាស់​ពោល​គឺជា​ប្រភេទ ផ្ទៃមុខ​ទម្រង់​អក្សរ V។ ប៉ុន្តែ​នេះ​មិន​បាន​ន័យ​ថា​ស្ត្រី​ជនជាតិ​អាស៊ី​សុទ្ធតែ​កើតឡើង​មក​មាន ទម្រង់​មុខ​ដូច​គ្នា​នោះ​ទេ។ ខណៈ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​លេខរៀង​ទី​១​ខាង​សម្បូរ​នារី​ធ្វើការ កែសម្ផស្ស​ច្រើន​ជាង​គេ​ក្នុង​លោក​នោះ អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា សម្រស់​បវរកញ្ញា​កូរ៉េ​ទាំងនោះ​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​កែសម្ផស្ស​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​មួយ​ដែល​កំពុង​ពេញនិយម​គឺ​ទម្រង់​អក្សរ​V​នេះ​ឯង។ ដើម្បី​ឈាន​ចូល​ទៅ​ដល់ ការ​ស្វែងយល់​អំពី​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ផ្ទៃមុខ​អក្សរ V…

ការព្យាបាលជ្រុះស្រក់គឺអាស្រ័យទៅលើប្រភេទនៃបញ្ហាខុសៗគ្នា ជាទូទៅ ប្រមាណ​១២​ភាគរយ​នៃ​ស្ត្រី​វ័យ​ចន្លោះ​ពី​២០​ទៅ​២៤​ឆ្នាំ​មាន​បញ្ហា ជ្រុះ​សក់ ហើយ​អត្រា​នេះ​កើនឡើង​រហូត​ដល់​៥០​ភាគរយ​ចំពោះ​ស្ត្រី​អាយុ​ពី​៥០​ទៅ​៦៩ ឆ្នាំ។ មនុស្ស​ទូទៅ​តែង​ឲ្យ​តម្លៃ​ទៅលើ​សក់ក្រាស់​ជា​ផ្នែក​មួយ​នៃ​រូបសម្បត្តិ ហើយ​ការ​បាត់បង់​សក់​របស់​ស្ត្រី​គឺជា​រឿង​ដែល​ពុំ​អាច​ទទួល​យក​បាន​ឡើយ ខណៈ​សម្រាប់​បុរស​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​។ ជំងឺ ជ្រុះសក់​អាច​សម្គាល់​បាន​ដោយ​សក់​របស់​ស្ត្រី​ផ្ដើម​ជ្រុះ បន្តិច​ម្តងៗ​រហូត​ស្តើង​ខ្លាំង លេច​ផ្នែក​ទំពែក​នៅ​ខាង​មុខ ចំហៀង ឬ​ចំ​ពី​លើ​ក្បាល​រហូត​សឹង​តែ​ឃើញ​សាច់​ក្បាល។ ការ​ជ្រុះសក់ បណ្ដាល​មកពី​បញ្ហា​ខុសៗ​គ្នា​ដូចជា បញ្ហា​ផ្លូវ​ចិត្ត​ស្រេ្តស កង្វះ​អាហា​រូបត្ថម្ភ ការ​បង្ករោគ​លើ​ស្បែក​ក្បាល…

ផលវិបាកនៃការបណ្ដុះកោសិកាខ្លាញ់អាចធ្វើឲ្យដើមទ្រូង ឬផ្ទៃមុខមិនស្មើគ្នា អ្វី​ជា​ការ​បណ្ដុះ​កោសិកា​ខ្លាញ់? និយាយ ឲ្យ​ខ្លី ការ​បណ្ដុះ​កោសិកា​ខ្លាញ់​គឺជា​ការ​ដក​យក​កោសិកា​ផ្ទាល់​របស់​យើង​ផ្ទាល់ ពី​ត្រង់​ភ្លៅ ឬ​ក្បាលពោះ​ជាដើម។ វា​ត្រូវ​បាន​បន្សុទ្ធ មុន​នឹង​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក​ដើម្បី​បំពេញ​ត្រង់​កន្លែង​ណា​មួយ​ដូចជា ផ្ទៃមុខ និង​ដើមទ្រូង​ជាដើម។ តើ​វា​អាច​មាន​ផលវិបាក​អ្វី​ខ្លះ? វា ជា​វិធីសាស្ត្រ​មួយ​ដែល​ជា​ទូទៅ​មាន​លក្ខណៈ​សុវត្ថិភាព​ទាំង​ស្រុង។ ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​អាច​ទទួល​នូវ​បញ្ហា​ដូចជា ការ​កើតឡើង​នូវ​ការ​រមាស់ ឈឺចាប់ និង​ភាព​ពុំ​ស្មើ​ត្រង់​កន្លែង​ព្យាបាល​ជា​ដើម។ វេជ្ជបណ្ឌិត​សិង្ហបុរី…

ប្រើក្រែមធ្វើឲ្យស្បែកសច្រើនពេកអាចមានបញ្ហា ភ្នំពេញ : ខណៈ​ផលិតផល​ថែរក្សា​សម្ផស្ស​ត្រូវ​បាន​ដាក់​លក់​ព្រោងព្រាត​នៅលើ ទីផ្សារ​នោះ យើង​សង្កេត​ឃើញ​ថា ផលវិបាក​បណ្តាល​មកពី​ការ​ប្រើប្រាស់​វា​ពុំ​បាន​ត្រឹមត្រូវ​គឺ​កាន់តែ​មាន ច្រើន​ឡើង។ បញ្ហា​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការ​ឡើង​ជាំ​ខ្មៅ​មុខ (Exogenous Ochronosis)​ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ធ្វើឲ្យ ស្បែក​មុខ​ស​រយៈពេល​យូរ។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ស្បែក​ជាច្រើន​បាន បង្ហាញ​ឲ្យ​ឃើញ​ថា ជាតិ Hydroquinone នៅ​តែ​ជា​សារធាតុ​មួយ​ដ៏​ចាំបាច់​ខាន​ពុំ​បាន​សម្រាប់​ធ្វើឲ្យ​ស្បែក​ស ហើយ​វា​ក៏​ជា​សារធាតុ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ​សម្រាប់​ព្យាបាល​បញ្ហា ស្នាម​ជាំ​នៅលើ​មុខ​បើ​ប្រៀបធៀប​ជាមួយ​ថ្នាំ​ដទៃ។ តើ​អ្វី​ទៅ​ជា​ស្នាម​ខ្មៅ​បណ្តាល​មកពី​ការ​ប្រើ​ផលិតផល​មាន​ជាតិ…

131225_23 ជំងឺ កក​ខ្លាញ់​នៅ​រាងកាយ​គឺជា​កង្វល់​មួយ​លើ​មនុស្ស​គ្រប់​រូប។ វា​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ក្នុង​ការ​រស់នៅ​ដូចជា ការ​ពិបាក​ស្លៀកពាក់ ហូបចុក និង​ចុះ​ចំណោម​ក្នុង​សង្គម​ជាដើម។ ក្នុង​ចំណោម​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំបាត់​កោសិកា​ខ្លាញ់ ការ​វះកាត់​យក​ដុំ​កោសិកា​ខ្លាញ់​ចេញ​ដែល​ហៅ​ថា Liposuction គឺជា​វិធីសាស្ត្រ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​វិធីសាស្ត្រ​ម៉្យាង​ទៀត​ដែល​មិន​តម្រូវ​ឲ្យ​ធ្វើការ វះកាត់​ដើម្បី​បំបាត់​កោសិកា​ខ្លាញ់ ខណៈ​ដែល​វិធីសាស្ត្រ​ថ្មី​នេះ​ហាក់​ដូចជា​មាន​មតិ​ចម្រូងចម្រាស​ច្រើន ទាក់ទិន​នឹង​ប្រសិទ្ធភាព ក៏​ដូចជា​គុណភាព​ក្នុង​ការ​ព្យាបាល​របស់​វា។ តើ​អ្វី​ទៅ​ជា​វិធីសាស្ត្រ​បំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់? ការ បំបាត់​កោសិកា​ខ្លាញ់​ដោយ​មិន​វះកាត់​ដែល​ភាសា​អង់គ្លសេ​ហៅថា Lipodissolve…

131218_23 ការ បណ្ដុះ​កោសិកា​ខ្លាញ់ (Lipofilling) គឺជា​បច្ចេកទេស​ថ្មី​មួយ​ដែល​បណ្ដុះ​កោសិកា​ខ្លាញ់​ឡើង​វិញ​តាមរយៈ​ការ ប្រើប្រាស់​កោសិកា​ខ្លាញ់​ទាញ​យក​ចេញ​ពី​តំបន់​ណា​មួយ​លើ​រាងកាយ​ដែល​យើង ពុំ​ត្រូវការ​យក​មក​បំពេញ​នៅ​កន្លែង​ថ្មី​មួយ​ទៀត។ ១. បំពេញ​បន្តឹង​ផ្ទៃមុខ ការ បណ្ដុះ​កោសិកា​ខ្លាញ់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិធីសាស្ត្រ​ម៉្យាង​ដែល​អាច​ប្រើប្រាស់​ជំនួស ការ​ដាក់​អ៊ីមភ្លែន​សិប្បនិម្មិត (Implant) នៅលើ​មុខ និង​ការ​វះកាត់​បន្តឹង​ស្បែក​មុខ។ ដូច​យើង​បាន​ឃើញ​កន្លង​មក​ហើយ​ថា បញ្ហា​ទូទៅ​មួយ​នៃ​ការ​វះកាត់​បន្តឹង​ស្បែក​មុខ​គឺ​វា​បន្សល់​ទុក​នូវ ស្លាម​របួស។ ក្នុង​ករណី​ខ្លះ​វា​ក៏​អាច​បង្ក​ជា​ភាព​មិន​ស្មើ​គ្នា​នៅលើ​ផ្ទៃមុខ​ទាំង​សង…

131211_21a ភ្នំពេញ : បបូរមាត់​ស្អាត​គឺជា​ចំណុច​សំខាន់​មួយ​ដែល មិន​អាច​ខ្វះ​បាន​សម្រាប់​សម្ផស្ស​នៅលើ​ផ្ទៃមុខ​ស្ត្រី​គ្រប់​រូប។ ទំហំ រូបរាង និង​កម្រាស់​បបូរមាត់​ស្ត្រី​ក៏​ជា​លក្ខណៈ​មួយ​ដែល​អាច​ធ្វើឲ្យ​យើង​ទស្សន៍ទាយ លក្ខណៈ​របស់​ស្ត្រី​នោះ​ផង​ដែរ​។ នៅលើ​រូបគំនូរ​តែមួយ ប៉ុន្តែ​ក្នុង​ករណី​ដែល​បបូរមាត់​មាន​គែម​ទាំង​សងខាង​ធ្លាក់​ចុះ វា​បង្ហាញ​ច្បាស់ណាស់​នូវ​អំពី​ការ​ពិបាកចិត្ត ដោយឡែក​នៅក្នុង​រូបថត​ដដែល​នេះ បើសិន​គែម​បបូរមាត់​ទាំង​សងខាង​របស់​ស្ត្រី​មាន​សភាព​ខិត​ឡើង​លើ​នោះ វា​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត​ទៅវិញ​។ ដូច្នេះ​ហើយ ទើប​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ទំនោរ​វះកាត់​បបូរមាត់​ដើម្បី​ឲ្យ​ទម្រង់​វា​ស្អាត មាន​គែម​ខិត​ឡើង​លើ ដើម្បី​បង្កើត​ស្នាមញញឹម។…

131127_21a ជំងឺ​មហារីក​ដោះ​គឺជា​ជំងឺ​មហារីក ​ម្យ៉ាង​ដែល​អាច​កើត​នៅលើ​ស្រ្តី​គ្រប់​រូប​ដែល​ចាប់ពី​ពេល​ពេញវ័យ​រហូត​តទៅ។ កត្តា​ជាច្រើន​ដែល​ចូលរួម​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំងឺ​នេះ ប៉ុន្តែ​លក្ខណៈ​សំខាន់​របស់​ជំងឺ​នេះ​គឺ​ទាក់ទង​ជាមួយ​នឹង​ហ្សែន​ ដែល​មាន​ការ​ចម្លង​ពី​ម្តាយ ឬ​ក៏​សែស្រឡាយ​របស់​គាត់។ គេ​សង្កេត​ឃើញ​ថា អត្រា​នៃ​ការ​កើតឡើង​នូវ​ជំងឺ​មហារីក​ដោះ​មាន​លក្ខណៈ​ខ្ពស់​ក្នុង​ករណី​ដែល​ស្រ្តី​មាន​ម្តាយ ម្តាយមីង ឬ​ក៏​អ៊ំស្រី​មាន​បញ្ហា​ជំងឺ​មហារីក​នេះ​ជាពិសេស​ក្នុង​ករណី​ដែល​គាត់​កើត​រោគ​ មហារីក​មុន​អាយុ​៥០​ឆ្នាំ។ ក្រៅពី​ការ​ចម្លង​តាម​លក្ខណៈ​ហ្សែន យើង​សង្កេត​ឃើញ​ថា របៀបរបប​នៃ​ការ​រស់នៅ និង​ចំណីអាហារ​ក៏​ចូលរួម​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បញ្ហា​ជំងឺមហារីក​ដោះ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺជា​ចំណុច​១០​យ៉ាង​ដែល​យើង​អាច​អនុវត្ត​បាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​រោគ​មហារីក​ដោះ។ ចៀសវាង​ការ​ឡើង​ទម្ងន់​ហួសហេតុ ការ​កើតឡើង​នូវ​ជំងឺ​ធាត់ ​កក​ខ្លាញ់​អាច​បង្កើន​ការ​ប្រឈម​នឹង​រោគ​មហារីក​ដោះ…

131030_22a ផ្ទៃមុខ​បុរស​ស្ត្រី​គ្រប់​រូប​មាន​ការ​វិវត្ត​គួរ​ឲ្យ​កត់សម្គាល់​ពេល​ឈាន​ដល់​វ័យ​ ៣០ ​ឆ្នាំ ទោះ​បី​ជា​យើង​ធ្វើការ​ព្យាបាល ឬ​ប្រើប្រាស់​ផលិតផល​យ៉ាង​ណា​ក៏​ដោយ។ បញ្ហា​ចម្បង​របស់​ផ្ទៃមុខ​ដែល​ឈាន​ទៅ​រក​ជ្រេ​នោះ​គឺ​ស្បែក​របស់​យើង​តែង​យារ​ចុះ ការ​លេច​ស្នាម​ជ្រីវជ្រួញ​នៅ​ក្បែរ​បបូរ​មាត់ ឬ​ក៏​ការ​យារ​ធ្លាក់​នូវ​ស្បែក​ក្រោម​ថ្គាម​ជាដើម។ បញ្ហា​ទាំងនេះ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ក្នុង​ករណី ដែល​យើង​បាត់បង់​ជាតិខ្លាញ់​ក្រោម​ស្បែក ឬ​ទទួល​សម្ពាធ​ពី​ការងារ​ច្រើន ការ​អត់​ងងុយ ឬ​បញ្ហា​ស្រេ្តស​ជាដើម។ ដើម្បី​ធ្វើការ​កែប្រែ​នូវ​បញ្ហា​ទាំងនេះ មនុស្ស​មួយ​ចំនួន​បាន​ងាក​ទៅ​រក​វិធីសាស្ត្រ​វះកាត់​បណ្តឹង​ស្បែកមុខ។​ទោះ​ជា​ការ​វះកាត់​នេះ​ហុច​លទ្ធផល​ខ្ពស់​ក៏ដោយ ក៏​វា​ជា​ការ​វះកាត់​មួយ​ប្រឈម​គ្រោះថ្នាក់​ផង​ដែរ។ ការ​វះកាត់​តម្រូវ​ឲ្យ​យក​ស្បែក​ដែល​លើស​ចេញ និង​បន្តឹង​ស្បែក​តាមរយៈ​ការ​ដេរ​ភ្ជាប់​ប្រព័ន្ធ​សាច់ដុំ​ក្រោម​ស្បែក។ ដោយ​ទំនោរ​នៃ​ការ​ថែរក្សា​សម្ផស្ស​បច្ចុប្បន្ន​ងាក​ទៅ​រក​វិធីសាស្ត្រ​ពុំ​វះកាត់…

131023_22a តពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ការ​ប្រើប្រាស់​នូវ​ប្រភេទ​សារធាតុ​បំពេញ​ផ្ទៃមុខ ខុស​គ្នា​អំពី​បូថក់ Dermal Filler គឺ​ធ្វើ​សកម្មភាព​ដោយ​ផ្តល់​ឲ្យ​ផ្ទៃមុខ​របស់​យើង​នូវ​ទំហំ​ចាំបាច់​មួយ។ ការ​រួមផ្សំ​បញ្ចូល​គ្នា​រវាង​ការ​ប្រើប្រាស់​នៃ​ប្រភេទ​វិធីសាស្រ្ត​ទាំង​ពីរ​នេះ​គឺ​មាន​ប្រសិទ្ធភាព​សម្រាប់​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទម្រង់​ផ្ទៃមុខ​និង​ស្បែក​របស់​យើង។ សារធាតុ​បំពេញ​អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជួយ​លើក​កម្ពស់​ចិញ្ចើម​ដែល​ធ្លាក់​ពេល​អាយុ​ច្រើន បំពេញ​នូវ​ស្នាម​ផត​នៅ​ក្រោម​ត្របក​ផ្នែក​ក្រោម បំពេញ​ស្នាម​ខូង​នៅ​ជុំវិញ​ច្រមុះ​និង​អាច​បំពេញ​នៅ​លើ​ក្តោង ច្រមុះ​ផង​ដែរ។ ក្រៅពី​នោះ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​រក្សា​ទ្រង់ទ្រាយ​របស់​ចង្កា ឆ្អឹង​ថ្ពាល់​ផង​ដែរ។ វិធីសាស្រ្ត​ដ៏​មាន​ប្រយោជន៍​នេះ​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាង​ឆាប់​រហ័ស​ពុំ​មាន​ការ​ឈឺចាប់ ហើយ​តម្លៃ​ក៏​មាន​លក្ខណៈ​អាច​ទទួល​យក​បាន ដែល​គេ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជា​វិធីសាស្រ្ត​បន្ទាប់បន្សំ ឬ​បង្រ្គប់​នៅក្នុង​ការ​វះកាត់​កែ​សម្ផស្ស។ លក្ខណ​ពិសេស​របស់…