Browsing: វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា

131016_22a ផ្ទៃមុខ​របស់​យើង​ដែល​ធ្លាប់​តែ​ផូរផង់​តឹងណែន​កាលនៅ​ក្មេងវ័យ​នឹង​វិវត្ត​បន្តិច​ម្តង​ៗ​ទៅ​រក​ភាព​ចាស់​ទៅ​តាម​អាយុ​កាល។ អ្វី​ទៅ​ដែល​ធ្វើឲ្យ​ស្បែកមុខ​របស់​យើង​ចាស់​? កត្តា​ពីរ​យ៉ាង​ដែល​ចូលរួម​ក្នុង​ការ​ធ្វើឲ្យ​ផ្ទៃមុខ​របស់​យើង​វិវត្ត​ទៅ​រក​ភាព​ចាស់​ក្នុង​នោះ​មាន​កត្តា​បណ្តាល​មកពី​ខ្លួន​យើង​ផ្ទាល់​គឺ​ការ​កើនឡើង​នូវ​ពណ៌​នៅលើ​ស្បែក​ដែល​បណ្តាល​មកពី​ការ​ប្រែប្រួល​របស់​អ័រម៉ូន ការ​បាត់បង់​នូវ​ជាតិ​កូឡាហ្សែន​ក្នុង​ស្បែក ឬ​ក៏​ការ​ថយ​ចុះ​នូវ​បរិមាណ​ខ្លាញ់​ក្រោម​ស្បែក និង​ការ​បាត់បង់​នូវ​បរិមាណ​ឆ្អឹង។ កត្តា​មួយ​ទៀត​ដែល​បាន​ចូលរួម​នៅក្នុង​ការ​ផ្លាស់ប្ដូរ​នេះ​ដែរ​គឺ​ទាក់ទង​ជាមួយ​នឹង​លក្ខខណ្ឌ​ក្នុង​ការ​រស់នៅ​របស់​យើង​ដែល​ជាទូទៅ​រួមមាន​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ ការ​ជក់​បារី របៀបរបប​នៃ​ការ​រស់នៅ​ដូចជា​ការ​ពិសាស្រា និង​របប​អាហារ​ជាដើម។ ដោយ​ភាព​ជ្រួញ​ពេល​ដែល​ផ្ទៃមុខ​យើង​បញ្ចេញ​ចលនា គឺ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ចលនា​សាច់ដុំ​នៅលើ​ផ្ទៃមុខ​ដែល​ធ្វើឲ្យ​យើង​បង្កើត​នូវ​ស្នាម​ជ្រីវជ្រួញ​ជាពិសេស​នៅលើ​តំបន់​ថ្ងាស ចិញ្ចើម និង​សង​ខាង​បបូរមាត់​ជាដើម។ សរុប​មក​វិញ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​នៃ​ផ្ទៃមុខ​គឺ​មាន​ភាព​ស្មុគស្មាញ​ប៉ុន្តែ​វា​ទាក់ទង​ជាមួយ​នឹង​កត្តា​ពីរ​សំខាន់​គឺ​ការ​ថយ​ចុះ​នូវ​បរិមាណ​ខ្លាញ់​ក្នុង​ស្បែក និង​ទី​ពីរ​ការ​ប្រើប្រាស់​នូវ​ចលនា​សាច់ដុំ​ខ្លាញ់​ដែល​បង្ក​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​នៅលើ​ផ្ទៃ​មុខ។ គោលការណ៍​នៃ​ការ​ថែរក្សា​សម្ផស្ស​ជា​គោលការណ៍​នៃ​ការ​ថែរក្សា​សម្ផស្ស លើ​ផ្ទៃមុខ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ស៊ីមេទ្រី​ជាមួយ​គ្នា មាន​តុល្យភាព​រវាង​ស្បែក…

កង្វះអ័រម៉ូនតេស្តូស្តេរ៉ូននៅក្នុងរាងកាយ ទំនងជាអាចធ្វើឲ្យបុរសបាត់បង់អារម្មណ៍ លែងគិតគូរដល់រឿងលើគ្រែ តពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន តើ​ក្នុង​ករណី​ណា​ខ្លះ​ដែល​យើង​គួរ​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អំពី​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​នេះ​? រោគសញ្ញា​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​នឹង​ធ្វើការ​ពិសោធ​ដើម្បី​រក​កម្រិត​របស់​អ័រម៉ូន​ដូចជា​ក្នុង​ករណី : – ប្រដាប់ភេទ​ពុំ​រឹង​ក្នុង​ពេល​រួមរ័ក – ការ​បាត់បង់​ចំណង់​ក្នុង​ការ​រួមភេទ – ការ​ថយ​ចុះ​នូវ​ទម្ងន់ – ការ​បាត់បង់​រោម​នៅលើ​ខ្លួន ឬ​ក៏​បរិមាណ​សាច់ដុំ​ជាដើម។ ជាទូទៅ​កម្រិត​នៃ​អ័រម៉ូន​តេស្តូស្តេរ៉ូន​គឺ​ត្រូវ​ការ​វាស់​នៅក្នុង​ឈាម​របស់​យើង ដែល​គេ​ធ្វើ​នៅពេល​ព្រឹក​ព្រលឹម។ កម្រិត​ធម្មតា​របស់​វា​គឺ​នៅ​ចន្លោះ​ពី​៣០០​ទៅ​១០០០​ng​នៅក្នុង​មួយ​ដេស៊ីលីត្រ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ…

130925_22a ភ្នំពេញ : អ័រម៉ូន​តេស្តូស្តេរ៉ូន ទំនង​ជា​អ័រម៉ូន​មួយ​ដែល​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាពិសេស​នៅក្នុង​ជីវភាព​រស់នៅ​របស់​បុរស។ វា​ត្រូវ​បាន​គេ​គិត​ថា​គឺជា​អ័រម៉ូន​ម៉្យាង​ដែល​ជួយ​ច្រើន​ដល់​ប្រព័ន្ធ​សាច់ដុំ​និង​បង្ហាញ​ពី​លក្ខណៈ​ជា​បុរសភេទ។ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ អ័រម៉ូន​តេស្តូស្តេរ៉ូន​ដើរតួនាទី​សំខាន់​ក្នុង​ការ​បង្កើត​ចំណង់​រួមភេទ។ វា​ក៏​អាច​ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ កម្លាំង និង​សុខភាព​ឆ្អឹង​មាំមួន​ផង​ដែរ។ ក្នុង​ករណី​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយ​ចុះ​ចំពោះ​បុរស វេជ្ជបណ្ឌិត​អាច​ធ្វើការ​ព្យាបាល​ដើម្បី​បង្គ្រប់​អ័រម៉ូន​នេះ​តាមរយៈ​ថ្នាំលេប ថ្នាំចាក់ ឬ​បន្ទះ​បិទ​លើ​ស្បែក។ តើ​បុគ្គល​ណា​ដែល​គួរ​ទទួល​ការ​ព្យាបាល​បង្គ្រប់​អ័រម៉ូន​នេះ? ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន គឺជា​ដំណើរការ​ប្រព្រឹត្ត​ជា​ធម្មតា​នៃ​រាងកាយ​របស់​បុរស​ដែល​ជាទូទៅ​គេ​ហៅ​លក្ខណៈ​អេនត្រូផូស​(Andropause) ដែល​ស្រដៀង​នឹង​ការ​អស់​រដូវ​របស់​ស្ត្រី​ដូច្នោះ​ដែរ។…

130918_22a ភ្នំពេញ : មនុស្ស​ជាច្រើន​បាន​ស្វែងរក​វិធីសាស្រ្ត​ងាយ​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​ទម្ងន់​របស់​ខ្លួន​តាមរយៈ​ការ​ប្រើប្រាស់​ថ្នាំ ឬ​របបអាហារ​ជាដើម។ អ័រម៉ូន HGH ក៏​ស្ថិត​នៅក្នុង​ជម្រើស​នៃ​ការ​ប្រើប្រាស់​ផង​ដែរ ចំពោះ​អ្នក​ដែល​ចង់​បន្ថយ​ទម្ងន់។ អ័រម៉ូន​នេះ​អាច​ផលិត​ចេញ​ជា​រូបរាង​ថ្នាំគ្រាប់ ជា​ម្សៅ ឬ​ជា​ថ្នាំ​សម្រាប់​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ការ​ចាក់​បញ្ចូល​នូវ​អ័រម៉ូន HGH នឹង​ការ​កាត់បន្ថយ​បរិមាណ​ខ្លាញ់ និង​បង្កើត​សាច់ដុំ។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​ហាក់​ដូចជា​មាន​កម្រិត​តិចតួច​បំផុត គឺ​ប្រហែល​ប៉ុន្មាន​ផោន​ប៉ុណ្ណោះ (១​ផោន​ស្មើ​នឹង​៤,៥​ខាំ)។ ទន្ទឹម​នឹង​នោះ…

130911_22a ស្នាមជ្រីវជ្រួញ​នៅលើ​ផ្ទៃមុខ​គឺ​បង្កើត​ឡើង​ក្នុង​ករណី​សារធាតុ​កូឡាហ្សែន​មាន​ការ​ថយចុះ ហើយ​កោសិកា​ដែល​បញ្ចេញ​នូវ​សារធាតុ​កូឡាហ្សែន​ឈប់​បង្កើត​សារធាតុ​មួយ​នេះ។ ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅលើ​ពន្លឺ​ព្រះអាទិត្យ​គឺជា​មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ។ ក្រោយ​ការ​ស្រាវជ្រាវ​ជាច្រើន​ឆ្នំា​មក​ហើយ សាកលវិទ្យាល័យ​នៅ​ទីក្រុង​មីឈីហ្គែន​សហរដ្ឋអាមេរិក បង្ហាញ​កាលពី​ដើម​ខែ​នេះ​ថា មាន​ការ​ព្យាបាល​បី​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​ស្បែក​យើង​មាន​លក្ខណៈ​ក្មេង​ជាង​វ័យ។ ១. រ៉េទីណូអ៊ីក (Retinoic Acid) នៅលើ​ផលិតផល​ថែរក្សា​សម្ផស្ស​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុរ៉េទីណុល (Retinol​) ដែល​មាន​សមត្ថភាព​បន្ថយ​នូវ​ការ​ជ្រីវជ្រួញ​ដូច​គ្នា​នឹង​វីតាមីន A ដែរ។ ប៉ុន្តែ​ផលិតផល​ជាច្រើន​ហាក់បី​ដូចជា​គ្មាន​ប្រយោជន៍​អ្វី​ទេ ពីព្រោះ​វា​ផ្ទុក​សារធាតុ​ផ្សំ​រ៉េទីណុល​តិចតួច​បំផុត។ ក្នុង​ករណី​ដែល​សារធាតុ​រ៉េទីណុល…

ការបណ្ដុះកោសិកាខ្លាញ់ល្អជាងការប្រើសារធាតុសំយោគមកបំពេញ ការ​បណ្ដុះ​កោសិកា​ខ្លាញ់ (Lipofilling) គឺជា​បច្ចេកទេស​ថ្មី​មួយ​ដែល​បណ្ដុះ​កោសិកា​ខ្លាញ់​ឡើង​វិញ​តាមរយៈ​ការ​ប្រើប្រាស់​កោសិកា​ខ្លាញ់​ទាញ​យក​ចេញ​ពី​តំបន់​ណា​មួយ​លើ​រាងកាយ​ដែល​យើង​ពុំ​ត្រូវ​ការ។ តើ​ការ​បណ្ដុះ​កោសិកា​ខ្លាញ់​ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា? កោសិកា​ខ្លាញ់​មិន​ចាំបាច់​ត្រូវ​បាន​គេ​យក​ចេញ​ពី​តំបន់​ណា​មួយ​នៃ​រាងកាយ​ដោយ​ប្រើ​ម្ជុល​ពិសេស​ម៉្យាង​បូម​ចេញ​ពី​ក្បាលពោះ ចង្កេះ ភ្លៅ ឬ​ផ្នែក​ខាង​ក្នុង​នៃ​ជង្គង់​ជាដើម ដោយ​ប្រើ​ថ្នាំ​ស្ពឹក ឬ​ថ្នាំ​សណ្ដំ​។ បន្ទាប់​មក​កោសិកា​ខ្លាញ់​នោះ​ត្រូវ​បាន​គេ​ចម្រាញ់​យ៉ាង​ប្រិតប្រៀង​មុន​នឹង​ចាក់​បញ្ចូល​ទៅ​លើ​ផ្ទៃមុខ និង​ដងខ្លួន​ត្រង់​កន្លែង​ដែល​យើង​ត្រូវ​បំពេញ​ទំហំ​ឡើង​វិញ ដោយ​ប្រើ​ថ្នាំ​ស្ពឹក ឬ​ថ្នាំ​សណ្ដំ។ ជា​ធម្មតា​បរិមាណ​នៃ​ការ​ចាក់​បញ្ចូល​សរុប​នឹង​ត្រូវ​ស្រូប​ទៅ​វិញ​ដោយ​រាងកាយ​ប្រមាណ​ជា​៥០​ទៅ​៦០​ភាគរយ​។ វិធីសាស្ត្រ​នេះ​ទាមទារ​ពេលវេលា​ពី​១​ទៅ​៦​ម៉ោង​អាស្រ័យ​លើ​តំបន់​ឬ​បរិមាណ​ដៃ​កោសិកា​ខ្លាញ់​ដែល​ត្រូវ​ប្រើប្រាស់។ ហេតុអ្វី​បានជា​យើង​ត្រូវ​ការ​ប្រើប្រាស់​កោសិកា​ខ្លាញ់? ការ​ចាក់​បញ្ចូល​កោសិកា​ខ្លាញ់​អាច​ធ្វើឲ្យ​ផ្ទៃមុខ​របស់​យើង​មាន​សភាព​ពេញណែន និង​ជួយ​ក្នុង​ការ​បង្កើន​សម្រស់​ដូចជា​ការ​វះកាត់​បន្តឹង​ផ្ទៃមុខ​ដូច្នោះ​ដែរ​។…

130821_22a ត​ពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន ការ​បង្ក​រោគ​ដែល​កើតឡើង​នៅ​លើ​អ៊ីមភ្លែន ដែល​ជា​ប្រភេទ​សារធាតុ​ក្រៅ​ខ្លួន​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​លើ​ឆ្អឹង​ច្រមុះ​ទាំង​មូល ឬ​ក៏​ប៉ះពាល់​ដល់​ផ្នែក​ខាង​លើ​នៃ​ស្រោម​ខួរក្បាល ដែល​នៅ​ជិត​នឹង​ឆ្អឹង​ច្រមុះ​។ ក្នុង​ករណី​ខ្លះ ថ្វីដ្បិត​តែ​វា​ពុំ​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ដោយ ក៏​យើង​សង្កេត​ឃើញ​ថា ការ​បង្ករោគ​ទាំងនោះ​អាច​ធ្វើឲ្យ​រលួយ​សាច់​ជ្រមុះ និង​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​កែ​បញ្ហា​នេះ​ឡើង​វិញ​ក្រោយ​វះកាត់​។ ការ​បង្ក​រោគ​ទាំងនេះ អាច​ធ្វើឲ្យ​រលាក​ឆ្អឹង​ខ្ចី និង​ឆ្អឹង​ផ្ទៃមុខ​ធ្ងន់ធ្ងរ​រហូត​ដល់​ពេល​ខ្លះ​សឹង​តែ​ពុំ​អាច​ធ្វើការ​ព្យាបាល​បាន​។ ការ​បង្ករោគ​បណ្ដាល​មកពី​ការ​ប្រើប្រាស់​សម្ភារ​មិន​ស្អាត ដែល​អាច​ចម្លងរោគ ឬ​ក៏​ការ​វះកាត់​ដែល​ស្ថិត​នៅក្នុង​បន្ទប់​មួយ​ដែល​គ្មាន​លក្ខណៈ​វេជ្ជសាស្ត្រ ឬ​ក៏​ទាក់ទង​ទៅ​នឹង​បទពិសោធ​នៃ​ការ​វះកាត់​របស់​គ្រូពេទ្យ​តែ​ម្ដង​។…

130814_22a ការ​វះកាត់​សម្ផស្ស​ច្រមុះ​នៅ​ប្រទេស​កម្ពុជា​យើង ក៏​ដូចជា​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការ​វះកាត់​កែសម្ផស្ស​ច្រមុះ​ឈរ​លើ​លំដាប់​ខ្ពស់​ជាង​គេ​បន្ទាប់ពី​ការ​វះកាត់​ធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់​។ ទន្ទឹម​នឹង​នោះ យើង​សង្កេត​ឃើញ​ថា បញ្ហា​មួយ​ចំនួន​ធំ​ដែល​បណ្ដាល​មកពី​ការ​វះកាត់​មិន​បាន​ត្រឹមត្រូវ ឬ​ការ​ប្រើ​នូវ​ប្រភេទ​ឆ្អឹង​សិប្បនិម្មិត​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​ដូចជា​ការ​រលាក ការ​ឈឺចាប់ ការ​បង្ករោគ ឬ​លទ្ធផល​ពុំ​សមស្រប​ជាដើម​។ ភាគច្រើន​នៃ​ស្ត្រី​ដែល​អញ្ជើញ​មក​ធ្វើការ​ពិភាក្សា​ដើម្បី​ធ្វើការ​វះកាត់​កែ​ច្រមុះ គាត់​ពុំ​សូវ​បាន​គិត​ដិត​ដល់​ពី​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​ដែល​បណ្ដាល​មកពី​ការ​វៀច​ឆ្អឹង​ខ្ចី​ខាង​ក្នុង ឬ​ក៏​មាន​បញ្ហា​ទាក់ទង​ជាមួយ​សាច់​ខាង​ក្នុង​នៃ​ច្រមុះ​ឡើយ​។ ពួក​គាត់​តែងតែ​ធ្វើការ​ពិភាក្សា​ទៅ​លើ​ទ្រង់ទ្រាយ​ច្រមុះ​តែ​ប៉ុណ្ណោះ​។ ហេតុ​នេះ​ហើយ យើង​សង្កេត​ឃើញ​ថា ក្រោយ​ការ​វះកាត់ ទោះ​បី​ជា​ច្រមុះ​របស់​គាត់​មាន​រាង​សមសួន​ក្ដី…

ការកែសម្ផស្សទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់បុរស ភ្នំពេញ : កន្លង​មក​ការ​ថែរក្សា​សម្ផស្ស និង​វះកាត់​កែសម្ផស្ស​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ទទួល​ចំណាប់​អារម្មណ៍​តែ​ពី​សំណាក់​ស្ត្រី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខណៈ​ដែល​តម្រូវការ​ទាំង​នេះ​កំពុង​តែ​កើនឡើង​ខ្លាំង​ក្នុង​សង្គម​កម្ពុជា​យើង​ក៏​ដូចជា​នៅ​បណ្ដា​ប្រទេស​ឯទៀត​នោះ​គេ​សង្កេត​ឃើញ​ថា បុរស​មួយ​ចំនួន​ក៏​បាន​ងាក​មក​រក​វិធីសាស្ត្រ​ថែរក្សា​សម្ផស្ស និង​ការ​វះកាត់​កែសម្ផស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិន​ពេញ​ចិត្ត​លើ​រូបរាង​របស់​គាត់​ដែរ​។ នៅ​សហរដ្ឋអាមេរិក​អត្រា​វះកាត់​កែសម្ផស្ស​របស់​បុរស​មាន​ប្រមាណ​ជា​១​លាន​ករណី ដែល​ស្មើ​នឹង​១០​ភាគរយ​នៃ​ការ​កែសម្ផស្ស​ទូទៅ​។ តួលេខ​នៃ​ការ​វះកាត់​កែសម្ផស្ស​របស់​បុរស​បាន​កើនឡើង​១៦​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​១៩៩៧​។ យើង​កត់សម្គាល់​ឃើញ​ថា ការ​វះកាត់​កែសម្ផស្ស​៥​ប្រភេទ​ដែល​ទទួល​បាន​ការ​ពេញនិយម​ពី​សំណាក់​បុរស​នោះ​គឺ ការ​បូម​ខ្លាញ់ ការ​វះកាត់​កែ​ច្រមុះ ការ​វះកាត់​លើ​ត្របកភ្នែក ការ​បន្ថយ​នូវ​ទំហំ​ទ្រូង និង​ការ​វះកាត់​កែលម្អ​សម្ផស្ស​ត្រចៀក​។ ការ​ថែរក្សា​សម្ផស្ស​ដោយ​មិន​វះកាត់…

វិធីសមស្របក្នុងការព្យាបាលស្នាមជ្រួញលើថ្ងាស ភ្នំពេញ : តំាងពី​បូថក់ (Botox) ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​នៅ​ឆ្នាំ​១៩៨៧ ដោយ​វេជ្ជបណ្ឌិត Jean Carruthers​ការ​ព្យាបាល​ដោយ​ការ​ចាក់​បញ្ចូល​សារធាតុ​នេះ​បាន​ក្លាយ​ទៅ​ជា​ពាណិជ្ជកម្ម​មួយ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ហើយ​បូថក់​ក៏​ជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញនិយម​លើ​ពិភពលោក ដោយ​តួនាទី​របស់​វា​គឺ​បន្ថយ​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ ជាពិសេស​នៅ​ពេល​បញ្ចេញ​សកម្មភាព​ដូចជា​ការ​ញញឹម ឬ​ក៏​ជ្រួញ​ចិញ្ចើម​ជាដើម។ បូថក់​ជា​អ្វី ហើយ​វា​ដំណើរការ​ដូចម្ដេច​ដែរ​? បូថក់ ជា​ជាតិ​ប្រូតេអ៊ីន​បង្កើត​ឡើង​ដោយ​មេរោគ​ម្យ៉ាង​ដែល​ត្រូវ​បាន​កែច្នៃ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ការ​កន្ត្រាក់​ជាប់​នៃ​សាច់ដុំ​មុខ ឬ​ត្រង់​ក ជាដើម​។ តើ​បូថក់​អាច​ព្យាបាល​បញ្ហា​សម្ផស្ស​អ្វី​ខ្លះ​?…