120919_06a 120919_06e 120919_06c 120919_06d 120919_06b សារប្រយោជន៍នៃការប្រើប្រាស់ដីឲ្យអស់លទ្ធភាពជួយកាត់បន្ថយចំណាយ និងបង្កើនចំណូល ចាប់ តាំងពីដើមសតវត្សរ៍ទី២១មក បញ្ហាបម្រែបម្រួលអាកាសធាតុ បានក្លាយជាឧបសគ្គដ៏ចម្បងរបស់ប្រជាកសិករដែលធ្លាប់តែពឹងអាស្រ័យ លើធម្មជាតិ។ ហេតុដូចនេះហើយ បានជាពីមួយថ្ងៃទៅមួយថ្ងៃ ទិន្នផលពីរបរកសិកម្មមានការថយចុះជាលំដាប់ ដែលស្ទើរតែធ្វើឲ្យពួកគាត់ចង់បោះបង់មុខរបរនេះចោល និងទុកដីចោលឲ្យនៅទំនេរ និងខូចគុណភាព។ ជាការពិតដែលមិនអាច ប្រកែកបាន…
Browsing: វ៉ែន សកល
120822_11 នៅលើពិភពលោក មិនថាប្រទេសដែលបានអភិវឌ្ឍ ឬកំពុងអភិវឌ្ឍនោះទេ ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាផ្នែកមួយដ៏សំខាន់សម្រាប់ការ ប្រាស្រ័យទាក់ទងរវាងមនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាជាតិ ឬអន្តរជាតិនោះទេ។ ដូចនេះ យើងកត់សម្គាល់ឃើញថា ការចាប់ផ្តើមបើកបង្រៀននូវថ្នាក់បរិញ្ញាបត្រនៃជំនាញអំពីប្រព័ន្ធ ផ្សព្វផ្សាយ និងសារគមនាគមន៍នេះ ក៏កំពុងឆ្ពោះទៅកាន់តួលេខមួយដែលគួរឲ្យកត់សម្គាល់ផងដែរ។ ទំព័រប្រវត្តិសាស្រ្តដំបូងនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានបើកឡើងនូវថ្នាក់បរិញ្ញាបត្រជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលប្រកបដោយវិជ្ជាជីវៈក្នុងឆ្នាំ២០០១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ថ្មីៗនេះ…
120801_06 «ចេះមកពីរៀន មានមកពីរក» សុភាសិតមួយឃ្លានេះ ពិតជាត្រឹមត្រូវឥតខ្ចោះតែម្តង ក៏ប៉ុន្តែ ការរៀនតែមួយមុខ ប្រាកដជាមានភាពជោគជ័យក្នុងជីវិតឬ? ដូចបានដឹងស្រាប់ហើយថា ការសិក្សាមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងមួយ។ យ៉ាងណាមិញ ការសិក្សាតែមួយមុខគត់ដោយមិនបានខ្វល់ពីទំនាក់ទំនងរវាងអ្នក ដទៃនៅជុំវិញខ្លួន ហាក់ដូចជាមិនទទួលបានជោគជ័យនោះឡើយ។ កញ្ញា កឹម សាមឿន…
120711_lift08 អ្នកសាកស្រមៃទៅមើល ប្រសិនបើអ្នកកំពុងតែឈរលើចម្រឹងដែកដើម្បីធ្វើការនៅលើកន្លែង មួយដែលមានកម្ពស់ដល់ទៅ១២០ម៉ែត្រពីដី តើអ្នកមានអារម្មណ៍បែបណា? តើអ្នកអាចធ្វើការបន្តទៀតបានទេ? ទោះជាអ្នកឆ្លើយថាមិនបាន ប៉ុន្តែមានបុរសម្នាក់នេះអាចធ្វើបាន។ លោក ភឹម មិនា វ័យ២៧ឆ្នាំ បានរៀបរាប់ទាំងទឹកមុខស្មើថា៖ «ជាធម្មតាទេ ប្រសិនបើអ្នកមិនហ៊ាន តែបើអ្នកហ៊ាន អ្នកប្រាកដជាសប្បាយភ្នែកជាមួយទេសភាពដ៏ស្រស់ត្រកាលទៅវិញ»។ យុវជនស្រុកកៀនស្វាយ ខេត្តកណ្តាលរូបនេះបានចាប់ផ្តើមអាជីពជាអ្នកឡើងបង្គោលអង់តែន…
120627_lift10a វ័យ២៥ឆ្នាំ លោក ភឿន សុគន្ធ ដែលទទួលបានការអប់រំយ៉ាងច្បាស់លាស់ក្នុងមុខជំនាញការបង្កើត អាជីវកម្មតាមរយៈបណ្ដាញអ៊ីនធឺណិត អំឡុងពេលដែលលោកសិក្សានៅឯប្រទេសកូរ៉េខាងត្បូងនោះ និងជាម្ចាស់គេហ ទំព័រ www.6thT.com បានបង្ហើបឲ្យដឹងថា៖ «នេះជាការពិតក្នុងការរកប្រាក់ចំណូលតាមរយៈការធ្វើអាជីវកម្មលើ បណ្ដាញអ៊ីនធឺណិត។ វាមិនមែនជាការបោកប្រាស់នោះទេ ប៉ុន្ដែជាគំនិតមួយថ្មីសម្រាប់កម្ពុជា»។ តាមរយៈបទពិសោធជាង៣ឆ្នាំរបស់លោកចំពោះមុខរបរនេះ លោក សុគន្ធ…
120627_lift10b អាហារូបករណ៍ជាពាក្យមួយដែលសិស្សនិស្សិតគ្រប់រូបតែងតែនឹកស្រមៃ ចង់បានដើម្បីបន្តនូវការសិក្សារបស់ខ្លួននៅក្រៅប្រទេស។ វាមិនមែនងាយស្រួលនោះទេ ប្រសិនបើអ្នកគ្រាន់តែអង្គុយរង់ចាំឱកាសមកដល់ ប៉ុន្តែអ្នកត្រូវតែឈ្មុសឈ្មុល និងស្វែងរកវា មិនថាអាហារូបករណ៍នៅក្នុង ឬក្រៅប្រទេសឡើយ។ កញ្ញា ជា លីដា អាយុ២៥ឆ្នាំ ដែលកំពុងតែបម្រើការងារក្នុងវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ហើយនឹងត្រូវទៅសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួននៅឯប្រទេសហូឡង់ នាខែកញ្ញាខាងមុខនេះ បានបង្ហើបឲ្យដឹងអំពីវិធីមួយចំនួនដើម្បីស្វែងរកអាហារូបករណ៍ទៅ សិក្សានៅក្រៅប្រទេសតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ តាមរយៈបទពិសោធផ្ទាល់ខ្លួន…

